Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិតុលាការប្រេស៊ីល ហាមលោក Lula Da Silva មិនឱ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតី

តុលាការប្រេស៊ីល ហាមលោក Lula Da Silva មិនឱ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតី

តុលាការកំពូលប្រេស៊ីល បានសម្រេចហាមលោក Lula Da Silva អតីតប្រធានាធិបតីប្រេស៊ីល មិនឱ្យវិលត្រឡប់មកឈរឈ្មោះបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត នៅចុងឆ្នាំនេះទេ ដោយសារតែលោកជាប់បទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។

នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។

ចៅក្រម៤នាក់ ក្នុងចំណោម៧នាក់ បានបោះឆ្នោតប្រឆាំងចំពោះលោក Lula Da Silva មិនឱ្យឈរឈ្មោះបោះឆ្នោតនៅក្នុងខែតុលា ឆ្នាំ២០១៨ ខាងមុខ ខណៈដែលមួយសំឡេងទៀតបោះឆ្នោតគាំទ្រ។ ដោយឡែក ចៅក្រម២រូបទៀត មិនបានចូលរួមក្នុងដំណើរការបោះឆ្នោតនេះទេ។

លោក Lula Da Silva ធ្លាប់ធ្វើជាប្រធានាធិបតីប្រេស៊ីល បាន២អាណត្តិ នៅក្នុងចន្លោះឆ្នាំ២០០៣-២០១១ ។

លោកត្រូវបានគេចាប់ដាក់គុក កាលពីខែមេសា និងកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល១២ឆ្នាំ ពីបទអំពើពុករលួយ និងលាងលុយកខ្វក់។

ទោះជាយ៉ាងណាក្តី អតីតប្រធានាធិបតីវ័យ៧២ឆ្នាំ បានច្រានចោលការចោទប្រកាន់ ហើយបានការពារថា លោកគឺជាអ្នកទោសនយោបាយ៕

RELATED ARTICLES