Tuesday, July 29, 2025
Homeព័ត៌មានជាតិប្តីចាញ់ល្បែងខ្លាំងពេកចងកស្លាប់ ផ្តាំប្រពន្ធឲ្យលស់ម៉ូតូ

ប្តីចាញ់ល្បែងខ្លាំងពេកចងកស្លាប់ ផ្តាំប្រពន្ធឲ្យលស់ម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ នៅសុខៗក៏ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ប៉ុន្តែសមត្ថកិច្ចបានរកឃើញលិខិតបណ្តាំមួយ ដែលជនរងគ្រោះបានបន្សល់ទុកឱ្យប្រពន្ធ ដោយផ្តាំឱ្យជួយលស់ម៉ូតូ និងលិខិតឆ្លងដែលដាក់បញ្ចាំគេមកវិញផង ទើបធ្វើឱ្យមានការសន្និដ្ឋានថា បណ្តាលឱ្យពីជនរងគ្រោះចាញ់ល្បែងអស់ពីខ្លួន បញ្ចាំម៉ូតូ និងលិខិតឆ្លងដែនអស់ គ្មានលុយលោះ ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតបែបនេះ។

ករណីចងកធ្វើអត្តឃាតខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់មួយ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះ ភីរ៉ាផាត់ រតនៈចាន់ អាយុ៤៧ឆ្នាំ ជាជនជាតិថៃ មុខរបរជាបុគ្គលិកកាស៊ីណូមួយ នៅក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋ ដែលរស់នៅខាងក្រោយផ្ទះសំណាក់ខាងលើ បានប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួននៅផ្នែកខាងក្រោយបន្ទប់ផ្ទះសំណាក់ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ រួចក៏បានស្រាយចំណងដាក់សាកសពជនរងគ្រោះចុះមកក្រោម ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមា ចងកជាប់នឹងពិតាន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងបន្ទប់ដែលជនរងគ្រោះស្នាក់នៅ សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំ១ច្បាប់ ដែលជនរងគ្រោះ សរសេរផ្ទាល់ដៃជាអក្សរថៃ បកប្រែជាភាសាខ្មែរ មានន័យថា ឱ្យប្រពន្ធជួយលស់ម៉ូតូ និងលិខិតឆ្លងដែនដែលបញ្ចាំគេផង ហើយជួយយកសព ត្រឡប់ទៅស្រុកកំណើតវិញផង៕

RELATED ARTICLES