Monday, July 28, 2025
Homeព័ត៌មានជាតិម៉ែដុតដបស្ព្រៃយ៍ កូនដុតសំរាមតាមក្រោយ ផ្ទុះរបួសធ្ងន់២នាក់ប្តីប្រពន្ធ

ម៉ែដុតដបស្ព្រៃយ៍ កូនដុតសំរាមតាមក្រោយ ផ្ទុះរបួសធ្ងន់២នាក់ប្តីប្រពន្ធ

ខេត្តក្រចេះ ៖ ស្ត្រីចំណាស់ម្នាក់ បានប្រមូលសំរាមយកទៅដុតនៅខាងមុខផ្ទះ ដោយបានដាក់ទាំងដបគ្រឿងក្រអូប ប្រភេទស្ព្រៃយ៍ ដុតជាមួយផង រួចក៏ដើរចេញវិញ អកុសល២នាក់ប្តីប្រពន្ធត្រូវជាកូនរបស់ស្ត្រីចំណាស់ ក៏យកសំរាមទៅដុតតាមក្រោយ ស្រាប់តែភ្លើងបានឆេះ ដប ស្ព្រៃយ៍ បណ្តាលឱ្យផ្ទុះ របួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះ ជនរងគ្រោះស្ថិតក្នុងភូមិរហារិ៍ ឃុំស្រែចារ ស្រុកស្នួល។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលរងរបួសដោយសារផ្ទុះដបស្ព្រៃយ៍ រួមមាន បុរសជាប្តីមានឈ្មោះជឿន ផេន អាយុ៣៣ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះទីន ហាន អាយុ២៧ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ ទទួលរងរបួសធ្ងន់ដូចគ្នា និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ម្តាយរបស់ពួកគាត់ បានប្រមូលសំរាមយកទៅដុតនៅខាងមុខផ្ទះ ហើយគាត់បានយកដបស្ព្រៃយ៍បាញ់ខ្លួន យកទៅដុតក្នុងភ្នក់ភ្លើងដែរ។ បន្ទាប់ពីបោះដបស្ព្រៃយ៍ចូលភ្លើងហើយម្តាយក៏ដើរត្រឡប់មកវិញ ចំណែកពួកគាត់២នាក់ប្តីប្រពន្ធក៏ចូលទៅដល់ល្មម ដោយប្រមូលសំរាមយកទៅដុតតាមក្រោយ ស្រាប់តែទៅដល់ ដបស្ព្រៃយ៍នោះត្រូវកំដៅ ក៏បានផ្ទុះឡើង បណ្តាលឱ្យប្តីប្រពន្ធពួកគាត់ទទួលរងរបួសទាំង២នាក់តែម្តង៕

RELATED ARTICLES