Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិចិន នឹងផ្តល់លុយ៦០ពាន់លានដុល្លារ ជួយដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក

ចិន នឹងផ្តល់លុយ៦០ពាន់លានដុល្លារ ជួយដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក

នៅក្នុងឱកាសបើកកិច្ចប្រជុំកំពូលអាហ្វ្រិក-ចិន កាលពីថ្ងៃចន្ទ លោកស៊ី ជីងពីន ប្រធានាធិបតីចិន បានថ្លែងថា ចិន នឹងផ្តល់ជំនួយហិរញ្ញវត្ថុ៦០ពាន់លានដុល្លារ ដើម្បីគាំទ្រនិងឧបត្ថម្ភទៅដល់បណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក។

នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្ន្នាំ២០១៨។

លោកប្រធានាធិបតី ស៊ី ជីងពីន បានថ្លែងថា “ជំនួយនេះនឹងត្រូវបានផ្តល់ទៅឱ្យរដ្ឋាភិបាលបណ្តាប្រទេសទ្វីបអាហ្វ្រិក ព្រមទាំងទៅលើការវិនិយោគ។ ជាមួយគ្នានេះដែរ ចិន នឹងពង្រីកបន្ថែមទៀតការនាំចូលទំនិញមកពីទ្វីបអាហ្វ្រិក  ជាពិសេស ទៅលើផលិតផលធនធានធម្មជាតិ និងជួយសម្រួលទៅដល់វិទ្យាស្ថានហិរញ្ញវត្ថុអាហ្វ្រិក”។

ទាក់ទងទៅនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាហ្វ្រិក លោកស៊ី ជីងពីន បាននិយាយថា ក្រុមហ៊ុនចិន គោរពទៅលើម្ចាស់ផ្ទះ ដោយទុកសិទ្ធិឱ្យម្ចាស់ផ្ទះជាអ្នកសម្រេចទៅលើគម្រោងអភិវឌ្ឍន៍។

លោកបានបន្តទៀតថា“ ចិន នឹងមិនជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរបស់អាហ្វ្រិកទេ ដោយចិន គ្រាន់តែចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍សម្រាប់ភាពរុងរឿងរបស់បណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក៕

RELATED ARTICLES