ពួកតាលីបង់ បានប្រកាសប្រាប់បណ្តាញសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ថា លោក Haqqani ស្ថាបនិកបណ្តាញពួកសកម្មយុទ្ធភេរវជនបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ខ្លួនឈឺ អស់រយៈពេល២-៣ឆ្នាំ។
លោក Haqqani គឺជាបុគ្គលសំខាន់ និងជាមនុស្សជំនិតទល់នឹងក្រុមពួកអាល់កៃដា ដឹកនាំធ្វើភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទោះជាយ៉ាងណាក្តី ពុំមានព័ត៌មានលម្អិតបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ និងទីកន្លែងដែលលោកស្លាប់នោះទេ។
ក្រោយពីលោកធ្លាក់ខ្លួនឈឺ និងបាត់មុខមួយរយៈ លោកបានផ្ទេរតំណែងទៅឱ្យកូនប្រុសរបស់លោកដឹកនាំក្រុមសកម្មយុទ្ធភេរវកម្ម និងក្លាយជាមេបញ្ជាការ ជាន់ខ្ពស់លំដាប់ទី២ នៅក្នុងក្រុមតាលីបង់៕