Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល គំរាមវាយប្រហារទីតាំងផលិតមីស៊ីលអ៊ីរ៉ង់

អ៊ីស្រាអែល គំរាមវាយប្រហារទីតាំងផលិតមីស៊ីលអ៊ីរ៉ង់

យោងតាមប្រភពព័ត៌មានពីលោក Avigdor Lieberman រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេស កាលពីថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ថា ប្រទេសអ៊ីស្រាអែល អាចនឹងធ្វើការវាយប្រហារទៅលើទីតាំងផលិតមីស៊ីលរបស់អ៊ីរ៉ង់ ដែលត្រូវបានគេសង្ស័យថា កំពុងលួចលាក់ផលិតមីស៊ីលនៅក្នុងប្រទេសអ៊ីរ៉ាក់។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បន្ទាប់ពីមានរបាយការណ៍មួយ ចុះផ្សាយនៅក្នុងទីភ្នាក់ងារសារព័ត៌ Reuters ដែលបានអះអាងថា ប្រទេសអ៊ីរ៉ង់ កំពុងលួចផលិតមីស៊ីលរយៈចម្ងាយឆ្លងទ្វីបនៅក្នុងប្រទេសអ៊ីរ៉ាក់។

លោកបានបន្តទៀតថា អ៊ីស្រាអែល ប្តេជ្ញាប្រយុទ្ធប្រឆាំងជាមួយនឹងការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់ ដោយមិនគិតថា វាស្ថិតនៅកន្លែងណានោះទេ។ យើងនឹងពិនិត្យដោយយកចិត្តទុកដាក់នូវអ្វីៗដែលកំពុងកើតឡើង នៅក្នុងប្រទេសស៊ីរី ផងដែរ។

បើយោងតាមមន្ត្រីអ៊ីរ៉ង់ ៣រូប, ចារកម្មអ៊ីរ៉ាក់ ២រូប និងចារកម្មមកពីបស្ចឹមប្រទេស ២រូប បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានលក់មីស៊ី រយៈចម្ងាយខ្លីជាច្រើនគ្រឿង ទៅឱ្យសម្ព័ន្ធមិត្តនៅក្នុងប្រទេសអ៊ីរ៉ាក់ អស់រយៈពេល២-៣ខែកន្លងមកហើយ ។

ទោះជាយ៉ាងណា ប្រទេសអ៊ីរ៉ង់ បានច្រានចោលទៅនឹងរបាយការណ៍ទាំងអស់នេះ។

ដោយឡែកលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលព័ត៌មានថា ប្រទេសអ៊ីរ៉ង់ បានបញ្ជូនមីស៊ីលរយៈចម្ងាយខ្លី ទៅឱ្យប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារតាមអាកាសទៅលើប្រទេសស៊ីរី តាំងពីឆ្នាំ២០១៣  ប្រឆាំងទៅនឹងក្រុមប្រដាប់អាវុធ ដែលបង្កើតឡើងដោយអ៊ីរ៉ង់ លីបង់ និងពួកសកម្មយុទ្ធ ហេបូឡាស់៕

RELATED ARTICLES