យោងតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ដែលបានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស្ព់កូរ៉េខាងជើង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា លោកគីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង បាននិយាយថា ភាពស្មោះត្រង់របស់លោក និងដូណាល់ ត្រាំ ដែលបានមកពីកិច្ចប្រជុំកំពូល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរី គឺគ្មានការផ្លាស់ប្តូរទេ។
ជាមួយគ្នានោះដែរ លោកគីម ជុងអ៊ុន បានប្តេជ្ញាចិត្តថា នឹងកាត់រំសាយអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ ក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដោយគ្មានការពន្យារពេលតទៅទៀតនោះទេ។
នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្ន្នាំ២០១៨។
នៅក្នុងជំនួបប្រជុំរវាងមន្ត្រីជាន់ខ្ពស់កូរ៉េទាំងពីរ កាលពីថ្ងៃពុធ កន្លងទៅ ក៏បានសម្រេចផងដែរ រៀបចំឱ្យមានជំនួបប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន និងលោកគីម ជុងអ៊ុន នៅថ្ងៃទី១៨-២០ ខែកញ្ញា ឆ្ន្នាំ២០១៨ ខាងមុខនេះ។
ជាមួយគ្នានេះដែរ លោក Chung Eui-Yong ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា របៀបវារៈដែលត្រូវលើកយកមកពិភាក្សារវាងមេដឹកនាំទាំងពីរ គឺជាវិធានការជាក់ស្តែងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។
លោក Chung Eui- Yong ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំផងដែរថា លោកគីម ជុងអ៊ុន មិនដែលនិយាយអ្វីអវិជ្ជមានអំពីប្រធានាធិបតី លោកដូណាល់ ត្រាំ នោះទេ ។
ពាក់ព័ន្ធទៅនឹងករណីនេះ គេមិនអាចសុំការបំភ្លឺពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងសេអ៊ូល បានទេ”៕