Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក ចោទប្រកាន់ស៊ីរី ត្រៀមប្រើអាវុធគីមី វាយប្របហារពួកឧទ្ទាម

អាមេរិក ចោទប្រកាន់ស៊ីរី ត្រៀមប្រើអាវុធគីមី វាយប្របហារពួកឧទ្ទាម

បេសកជនសហរដ្ឋអាមេរិកថ្មី ប្រចាំប្រទេសស៊ីរី បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន BBC កាលពីថ្ងៃសុក្រ ទី07 ខែកញ្ញា ឆ្នាំ2018 ថា សហរដ្ឋអាមេរិក មានភ័ស្តុតាងគ្រប់គ្រាន់ដែរថា កម្លាំងរដ្ឋាភិបាលស៊ីរី កំពុងរៀបចំប្រើប្រាស់អាវុធគីមី វាយប្រហារទៅលើទីតាំងពួកឧទ្ទាមរឹងមាំចុងក្រោយនៅក្នុងខេត្ត Idlib។

លោក Jim Jeffrey បេសកជនសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារទៅលើទីតាំងរឹងមាំចុងក្រោយរបស់ពួកឧទ្ទាម វាអាចនឹងបង្កឱ្យមានវិនាសកម្មធ្ងន់ធ្ងរ។

លោក Jim Jeffrey បានបន្តទៀតថា សហរដ្ឋអាមេរិក មានមូលដ្ឋានរឹងមាំដែរថា កងកម្លាំងរដ្ឋាភិបាលស៊ីរី ត្រៀមប្រើប្រាស់អាវុធគីមី ប៉ុន្តែ លោកបដិសេធមិនបង្ហាញភ័ស្តុតាងនោះទេ។

ទាក់ទងទៅនឹងការចោទប្រកាន់នេះ រដ្ឋាភិបាលស៊ីរី បានច្រានចោលភ្លាមៗ។

កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងរបស់រុស្ស៊ី រួមជាមួយនឹងអ៊ីរ៉ង់ ដែលគាំទ្ររដ្ឋាភិបាលលោកអាសាដ បានចាប់ផ្តើមវាយប្រហារទៅលើតំបន់រឹងមាំចុងក្រោយរបស់ពួកឧទ្ទាម ដែលត្រូវបានគេប៉ាន់ស្មានថា មានចំនួនច្រើនជាង3ម៉ឺននាក់ នៅក្នុងតំបន់នោះ៕

RELATED ARTICLES