ភ្នំពេញ ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលស្ត្រីម្នាក់ បានដាច់ចិត្តទម្លាយរឿងរ៉ាវឈឺចាប់របស់ខ្លួនតាមហ្វេសប៊ុក បន្ទាប់ពីត្រូវបុរសជាប្តីក្បត់ចិត្តលួចទាក់ទងស្រីថ្មី លែងនឹកនាដល់ប្រពន្ធកូន ហើយបើទោះជាប្រពន្ធតាមទៅហាមឃាត់ ព្រមាន ភាគីខាងស្រីស្នេហ៍ឱ្យឈប់ទាក់ទងជាមួយប្តីរបស់ខ្លួនយ៉ាងណាក្តី ក៏នារីនោះមិនខ្ចីស្តាប់ និងថែមទាំងផ្គើន លួចណាត់ជួបគ្នាឡើងផ្ទះសំណាក់រួមរ័កទៀត ទីបំផុតស្ត្រីជាប្រពន្ធដើម លួចតាមដានដឹង ឡើងទៅចាប់ភ័ស្តុតាងជាប់ដល់ក្នុងបន្ទប់ផ្ទះសំណាក់ រួចក៏សម្រេចចិត្តថតទាំងរូបភាព និងវីដេអូបង្ហោះផ្អើលហ្វេសប៊ុកតែម្តង។
ស្ត្រីជាប្រពន្ធដែលតាមទាន់ប្តីកំពុងនាំស្រីក្មេងឡើងផ្ទះសំណាក់រួមរ័កខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Ouk Chentha។ ចំណែកបុរសជាប្តី រួមនឹងស្រីស្នេហ៍វ័យក្មេងនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា។
យោងតាមគណនីហ្វេសប៊ុកស្ត្រីជាប្រពន្ធឈ្មោះ Ouk Chentha កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពនារីវ័យក្មេងមួយសន្លឹក ព្រមទាំងវីដេអូឃ្លីបចំនួន២ បង្ហាញពីមុខមាត់របស់នារីជាសហាយស្មន់របស់ប្តី ដែលបានលួចណាត់ជួបដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័ក និងត្រូវបានខ្លួនជាប្រពន្ធតាមទាន់ ថតបង្ហោះហ្វេសប៊ុកទុកជាការព្រមាន។
ជាមួយនេះស្ត្រីជាប្រពន្ធ បានបង្ហោះសារមួយថា “សូមបងប្អូនចាំមុខមីស្រីដើរយកប្តីគេមិនរើសមុខនឹងផង វាយកប្តីខ្ញុំ ធ្វើស្នហ៏ដាក់ប្តីខ្ញុំ ថ្ងៃ០១ ខែ០៩ ឆ្នាំ២០១៨ ខ្ញុំដឹង ទៅសួរវាដល់បន្ទប់ជួលវា ឱ្យវាឈប់ទាក់ទងជាមួយប្តីខ្ញុំ វាថាមិនបានទាក់ទងទេ ហើយវាថាបើសិនខ្ញុំឃើញវាដេកជាមួយប្តីខ្ញុំ ឱ្យវាយដំវាចុះ លុះប្រហែលបានប្រាំថ្ងៃ ខ្ញុំតាមទាន់វានៅថ្ងៃ០៦ ខែ០៩ ឆ្នាំ២០១៨ វាបានតេហៅប្តីខ្ញុំទៅដេកជាមួយវា នៅផ្ទះសំណាក់មួយកន្លែង ពេលនោះខ្ញុំទៅដល់ឃើញវាដេកជាមួយប្តីខ្ញុំមែន ខ្ញុំសួរវាថា ក្រែងងែងនិយាយថា មិនបានយកប្តីអញទេ ចុះពេលនេះម្តេច ងែងហៅប្តីអញមក…ងែងចឹង ចឹងអញធ្វើតាមសម្តីងែងនិយាយ បើសិនអញតាមទាន់ងែងនឹងប្តីអញនឹងងែងនៅលើគ្រែ ឱ្យអញវាយងែងចុះ ងែងមិនហ៊ានប្រកែកទេ ចឹងអញជូនតាមសំណូមពរងែងចុះ សូមបងប្អូនមើលវីដេអូទីមួយ ដ៉ែលខ្ញុំទៅប្រាប់ឱ្យឈប់ទាក់ទងប្តីខ្ញុំទៀត។ វីដេអូទីពីរ “ដែលខ្ញុំតាមទាន់វាដេកជាមួយប្តីខ្ញុំមែន…”។
យោងតាមវីដេអូឃ្លីបទី១ ដែលមានរយៈពេល២នាទី និង០៣វិនាទី គេស្តាប់លឺសំឡេងនារីម្នាក់ បាននិយាយទៅកាន់ នារីរូបស្រស់ដែលជាស្រីស្នេហ៍របស់ឪពុកខ្លួនថា “…បងទ្រនំគេឡើងខ្ពស់ មើលទៅប្តីបងឯងឡើងស្អាត ទាំងគ្រួសារមើលទៅឡូយឆាយ បងឯងលែងគេសុខចិត្តមក ពិបាក? បងឯងសុខចិត្តមកយកអ្នកចិញ្ចឹមមួយហើយមួយទៀតមែន? កូនបងឯងប្រាប់ខ្ញុំៗ ថាមានប្រុស មានតាណានៅស្រុកគេចិញ្ចឹម ខ្ញុំសួរគាត់ថា លឺថាម៉ាក់មានគេចិញ្ចឹមនោះម៉េចហើយ? ដល់ពេលហើយទៅកូនគាត់ក៏ប្រាប់ខ្ញុំថា អូហ៍ អ្នកចិញ្ចឹមគាត់ហ្នឹង ឈប់ចិញ្ចឹមហើយ ឈប់ទាក់ទង គ្នាហើយ…”។ បន្ទាប់មកស្ត្រីជា ក៏មានសំឡេងស្ត្រីម្នាក់បាននិយាយទៅកាន់ស្ត្រីជាស្រីស្នេហ៍រូបនោះថា “ឈប់និយាយ ឥឡូវចាប់ពីថ្ងៃហ្នឹងតទៅ មិនថាបងឯងជួបគ្នាលក្ខណៈបែបណាក៏ដោយ ឱ្យតែខ្ញុំឃើញនៅជាមួយគ្នាគឺខ្ញុំវ៉ៃ ជិះម៉ូតូក៏ដោយ មិនដេកលើគ្រែជាមួយគ្នាក៏ដោយ…”។
នៅក្នុងវីដេអូដដែលនោះ គេលឺសំឡេងនារីវ័យក្មេងជាស្រីស្នេហ៍ បានឆ្លើយតបវិញថា “អត់ទេ ខ្ញុំអត់មានមួយណា មួយទៀតទេ កុំចេះតែចាក់រុកនោះ ខ្ញុំអត់មានតាណានៅស្រុកគេចិញ្ចឹមទេ សំខាន់ទៅនិយាយជាមួយឪអ្នកឯងទៅ!…”។ ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគី ស្ត្រីជាប្រពន្ធ ដើមដែលបានលើកឡើងថា ប្រសិនបើថ្ងៃក្រោយតាមទាន់ឃើញនៅជាមួយគ្នា នឹងវ៉ៃនោះ នារីជាស្រីស្នេហ៍រូបនេះបានឆ្លើយយ៉ាងខ្លីថា “អញ្ជើញចុះបង វ៉ៃចុះ តែបើខ្ញុំនៅតែខ្ញុំ ហើយមកចឹង ខ្ញុំនឹងប្តឹង…”។
ដោយឡែកនៅក្នុងវីអេឃ្លូបីទី២ ដែលមានរយៈពេល៣៥វិនាទី គេឃើញសកម្មភាពស្ត្រីជាប្រពន្ធដើម រួមនឹងសាច់ញាតិ បានតាមទាន់ប្តីកំហូច បាននាំនារីជាស្រីស្នេហ៍ខាងលើចូលផ្ទះសំណាក់ដើម្បីរួមរ័កមេត្រី ហើយក្នុងនោះគេឃើញបុរសជាប្តីស្ថិតក្នុងសភាពស្លៀកខោខ្មៅជើងវែង ដោះអាវ បានចាប់ប្រទាញប្រទង់ស្ត្រីជាប្រពន្ធរបស់ខ្លួនចេញ ខណៈដែលស្ត្រីជាប្រពន្ធកំពុងចាប់ក្របួចកអាវនារីជាស្រីស្នេហ៍ ចេញពីក្នុងបន្ទប់ទឹក ផ្ទះសំណាក់ ទាំងដែលនារីជាស្រីស្នេហ៍រូបនោះ ស្ថិតក្នុងសំលៀកបំពាក់ រ៉ូបពណ៌ទឹកប៊ិចស្តើងខើចខ្លីលើភ្លៅ ហើយចុងក្រោយក៏មានបុរសម្នាក់ បានជួយអន្តរាគមន៍ឱ្យនារីជាស្រីស្នេហ៍ ត្រូវប្រពន្ធដើមគេតាមទាន់ ចូលទៅសម្ងំនៅក្នុងបន្ទប់ទឹកវិញដោយបិទទ្វារដាក់គន្លឹះជាប់។
បន្ទាប់ពីការបង្ហោះសារ ក៏ដូចជារូបភាព ព្រមទាំងវីអេឃ្លូបីខាងលើ ពីសំណាក់ស្ត្រីជាប្រពន្ធដើមរួចមក គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើល និងបាននាំគ្នាចែករំលែកតៗគ្នាផ្អើលពេញហ្វេសប៊ុក និងថែមទាំងបានបញ្ចោញជាមតិរិះគន់ ទៅលើភាគីបុរសជាប្តី ពិសេសភាគីស្រីស្នេហ៍ ដែលបានលួចលាក់មានទំនាក់ទំនងជាមួយនឹងប្តីគេ ធ្វើឱ្យក្រុមគ្រួសារគេបែកបាក់គ្នា បាត់បង់សុភមង្គល បន្សល់ទុកត្រឹមតែទុក្ខសោក និងការឈឺចាប់៕