គិតមកដល់ល្ងាចថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្ន្នាំ២០១៨នេះ ព្យុះ Hurricane បានរំកិលខ្លួនមកដល់ឆ្នេរសមុទ្រខាងកើត និងខាងត្បូងសហរដ្ឋអាមេរិក ដែលមានល្បឿនជាង១៦០គីឡូម៉ែត្រ ក្នុង១ម៉ោង។
យោងតាមអាជ្ញាធរនៅក្នង្នុតំបន់ បានឱ្យដឹងថា ពលរដ្ឋអាមេរិក ច្រើនជាងមួយលាននាក់ អាចប្រឈមមុខនឹងការជម្លៀសចេញនៅក្នង្នុរដ្ឋចំនួន៣ គឺរដ្ឋ North Carolina, South Carolina និងរដ្ឋ Virginia។
អាជ្ញាធរបានឱ្យដឹងទៀតថា កម្លាំងខ្យល់ព្យុះ Hurricane អាចនឹងមកដល់រំលងអធ្រាត្រ ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ (នៅសហរដ្ឋអាមេរិក)។
ដោយឡែក មជ្ឈមណ្ឌលខ្យល់ព្យុះ Hurricane បាននិយាយថា ព្យុះនេះនឹងបង្កឱ្យមានភ្លៀង ទឹកជំនន់ និងការបាក់ដី ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយវានឹងមានឥទ្ធិពលរហូតទៅដល់ថ្ងៃព្រហស្បតិ៍។ ខ្យល់ព្យុះនេះ ស្ថិតនៅក្នុងកម្រិតទី៤នៅឡើយ ហើយវាអាចនឹងវិវឌ្ឍន៍ទៅដល់កម្រិតទី៥ ដែលមានល្បឿនជាង២០០គីឡូម៉ែត្រ ក្នុង១ម៉ោង៕