Thursday, November 6, 2025
Homeព័ត៌មានជាតិថ្នាំពន្យារកំណើត មានប្រយោជន៍អ្វីខ្លះដល់រាងកាយ?

ថ្នាំពន្យារកំណើត មានប្រយោជន៍អ្វីខ្លះដល់រាងកាយ?

ជាការពិត ថ្នាំពន្យារកំណើតមានប្រយោជន៍ ជាច្រើនចំពោះស្ត្រី ថែមទាំងជួយបន្ថយការកើតជំងឺមហារីកបានផងដែរ។ ថ្នាំពន្យារកំណើតសំខាន់ណាស់សម្រាប់វ័យជំទង់ ដែលមានការប្រឈមចំពោះការរួមភេទមុនវ័យដែលសមគួរ  និងជួយឱ្យសម្រស់ស្រស់ស្អាត ថែមទាំងមានសុខភាពល្អផងដែរ។

-បន្ថយការកើតមុន និងមុខខ្លាញ់ ៖ ដោយសារអ័រម៉ូន Androgen ជួយឱ្យសម្បុរស្រស់ថ្លា ថែមទាំងជួយជម្រុះកោសិកាស្បែកចាស់ បន្ថយការកើតមុន និងគ្រប់គ្រងខ្លាញ់លើផ្ទៃមុខបាន។

-ជួយបង្កើនការជម្រុះកោសិកាស្បែកស្រទាប់ក្រៅ ៖ ព្រោះថ្នាំពន្យារកំណើត មានអ័រម៉ូនអេស្ត្រូចេន ជំរុញឱ្យរាងកាយផលិតខូឡាចេន។ សារធាតុនេះជួយបន្ថយភាវៈជ្រីវជ្រួញនៃស្បែក ថែមទាំងធ្វើឱ្យសម្បុរស្រស់ថ្លាផងដែរ។

-បន្ថយអាការក្រៀមក្រំ ៖ ស្ត្រីជាច្រើនតែងតែមានអារម្មណ៍ក្រៀមក្រំគ្មានមូលហេតុ ក្នុងអំឡុងពេលមករដូវ។ ប៉ុន្តែនឹងមិនកើតឡើងចំពោះស្ត្រីទទួលទានថ្នាំពន្យារកំណើតនោះទេ  ព្រោះថ្នាំពន្យារកំណើតជួយឱ្យរាងកាយបញ្ចោញសារធាតុនៃសេចក្តីសុខ នាំឱ្យមិនក្រៀមក្រំឡើយ។

-ជួយឱ្យរដូវមកទៀងទាត់ និងបន្ថយអាការ ឈឺចុកចាប់ពេលមករដូវ។

-ជួយបង្ការការមានផ្ទៃពោះ ក្រៅស្បូន ៖ ក្រៅពីជួយបន្ថយការច្របាច់ខ្លួននៃស្បូន ហើយប្រសិនចង់មានកូន ថ្នាំពន្យារកំណើតនឹងជួយឱ្យមានកូនបានតាមធម្មតា។

-បង្ការការកើតជំងឺមហារីក ភ្នាសស្បូន ៖ អ័រម៉ូនប្រូចេស្តេរ៉ូន នឹងសម្រួលភ្នាសស្បូនដែលក្រាស់ ពីអ័រម៉ូនអេស្ត្រូចេន ឱ្យជ្រុះចេញមកជារដូវ នាំឱ្យមិនមានភ្នាសស្បូនធ្លាក់ ជាមូលហេតុដែលធ្វើឱ្យកើតជំងឺមហារីកភ្នាសស្បូន”

RELATED ARTICLES