Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិលី សៀនឡុង ៖ អាស៊ាន គឺជាទីតាំងដ៏ល្អសម្រាប់ទទួលយកផលប្រយោជន៍ បដិវត្តន៍បច្ចេកវិទ្យា

លី សៀនឡុង ៖ អាស៊ាន គឺជាទីតាំងដ៏ល្អសម្រាប់ទទួលយកផលប្រយោជន៍ បដិវត្តន៍បច្ចេកវិទ្យា

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក  (WEF) ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម លោកលី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន គឺស្ថិតនៅក្នុងទីតាំងដ៏ល្អមួយ ដើម្បីទទួលយកការធ្វើបដិវត្តន៍បច្ចេកវិទ្យា។

នេះបើយោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

លោកលី សៀនឡុង បានថ្លែងថា “ពិភពលោក កំពុងប្រឈមមុខនឹងការធ្វើបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដែលកំពុងតែធ្វើឱ្យមនុស្សមានការផ្លាស់ប្តូរ និងមុខងារជំនួញ”។

លោកបានបន្តទៀតថា “បច្ចេកវិទ្យា គឺកំពុងផ្លាស់ប្តូរការងារចាស់ៗ និងកំពុងតែកំណែទម្រង់គន្លឹះទាំងឡាយ  ទៅលើមុខងារពិភពលោក ដែលមានន័យថា បុគ្គលិកនៅតាមបណ្តាក្រុមហ៊ុនទាំងអស់ ត្រូវតែចេះបច្ចេកវិទ្យា ដើម្បីឱ្យការផលិតទទួលបានលទ្ធផលល្អ ទាំងគុណភាព និងបរិមាណ”។

ជាមួយគ្នានោះដែរ លោកលី ក៏បាននិយាយថា “បណ្តាប្រទេសអាស៊ាន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយវាអាចនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏ធំលំដាប់ពិភពលោក ត្រឹមឆ្ន្នាំ២០៣០ បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងសហគមន៍អឺរ៉ុប។

ពាក់ព័ន្ធទៅនឹងកម្លាំងពលកម្ម នាយករដ្ឋមន្ត្រីសិង្ហបុរី រូបនេះ ក៏បានលើកឡើងដែរថា “ក្នុងចំណោមប្រជាជនជាង៦០០លាននាក់ នៅក្នុងតំបន់អាស៊ាន មាន៦០% អាយុក្រោម៣៥ឆ្នាំ ហើយពួកគេគឺជាកម្លាំងពលកម្មមួយ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ”។

សេដ្ឋកិច្ចតាមប្រព័ន្ធ Digital គឺត្រូវបានគេគ្រោងថា ឱ្យមានកំណើនទៅដល់២០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥។ ជាងនេះទៅទៀត ប្រទេសនៅក្នុងតំបន់អាស៊ាន គួរតែធ្វើសហប្រតិបត្តិការគ្នាឱ្យបានល្អបំផុត ទាំងបញ្ហាខ្សែសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យា។

គួរបញ្ជាក់ថា ប្រទេសិង្ហបុរី នឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំពាណិជ្ជកម្ម អាស៊ីប៉ាស៊ីហ្វិក ការផ្លាស់ប្តូរវិស័យឧស្សាហកម្ម នៅខែតុលា ខាងមុខនេះ៕

RELATED ARTICLES