Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិរុស្សុី ស្នើឲ្យជប៉ុន ចុះកិច្ចព្រមព្រៀងសន្តិភាពដោយគ្មានលក្ខខណ្ឌ

រុស្សុី ស្នើឲ្យជប៉ុន ចុះកិច្ចព្រមព្រៀងសន្តិភាពដោយគ្មានលក្ខខណ្ឌ

កាលពីថ្ងៃទី១២ ខែកញ្ញា លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានស្នើទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោកហ្ស៊ីនស៊ូ អាបេ ចុះកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះត្រឹមចុងឆ្នាំ២០១៨ នេះ។

នេះបើយោងតាមប្រភពព័ត៌មាន Reuters  ចេញផ្សាយកាលពីថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ការលើកឡើងរបស់លោកពូទីន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ី។

រុស្ស៊ី និងជប៉ុន មានជម្លោះទឹកដីនៅប្រជុំកោះគូរី ដែលគ្រប់គ្រងដោយរុស្ស៊ី តែជប៉ុន ក៏បានអះអាងថា ដែលជាបូរណភាពដែនដីរបស់ខ្លួនដែរ។

ថ្លែងទៅប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោកពូទីន បាននិយាយថា “យើងបានព្យាយាមដោះស្រាយបញ្ហាទឹកដីដែលកំពុងមានជម្លោះនេះ អស់រយៈពេល៧០ឆ្នាំមកហើយ ប៉ុន្តែ យើងមិនបានទទួលលទ្ធផលដុំកំភួននោះទេ ផ្ទុយទៅវិញ ភាគីរុស្ស៊ី នៅតែមានចេទនាចង់បញ្ចប់ជម្លោះនៅក្នុងតំបន់នេះ តាមរយៈការស្នើសុំឱ្យភាគីជប៉ុន ចុះកិច្ចព្រមព្រៀងសន្តិភាព ឱ្យបានមុនដំណាច់ឆ្នាំ២០១៨ នេះ។

ជាការឆ្លើយតបទៅនឹងប្រធានាធិបតីពូទីន លោកអាបេ ក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយនិយាយថា ជម្លោះជប៉ុន និងរុស្ស៊ី គួរតែត្រូវបានបញ្ចប់ឱ្យបានឆាប់ៗ ដោយសារតែតំបន់នេះមានជម្លោះតាំងពីឆ្នាំ១៩៤៥ មកម៉្លេះ៕

RELATED ARTICLES