យ៉ាងហោចណាស់មនុស្ស៦៨នាក់ បានស្លាប់បាត់បង់ជីវិត និង១៦៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយកន្លែង នៅក្នុងតំបន់ Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គនីស្ថាន។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃពុធ នេះ។
នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី១២ ខែកញ្ញានេះ។
យោងតាមអាជ្ញាធរនៅក្នុងតំបន់កើតហេតុ បានឱ្យដឹងថា ការវាយប្រហារគ្រាប់បែកអត្តឃាតនេះ គឺមានគោលដៅទៅលើការដង្ហែក្បួនតវ៉ាដោយសន្តិវិធីមួយ របស់ក្រុមបាតុកររាប់រយនាក់។ ក្រុមបាតុករទាំងនោះ បាននាំគ្នាដើរដង្ហែក្បួន ដើម្បីប្រឆាំងទៅនឹងការរំលោភអំណាច ពីសំណាក់មន្ត្រីប៉ូលិសនៅក្នុងតំបន់។
ក្រោយការវាយប្រហារពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ៕