Thursday, November 6, 2025
Homeព័ត៌មានជាតិខ្យល់ព្យុះ Mangkhut កំពុងវាយប្រហារប្រទេសហ៊្វីលីពីន

ខ្យល់ព្យុះ Mangkhut កំពុងវាយប្រហារប្រទេសហ៊្វីលីពីន

យោងទៅតាមប្រភពព័ត៌មានរដ្ឋហ៊្វីលីពីន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី13 ខែកញ្ញា ឆ្នាំ2018 បានឱ្យដឹងថា បណ្តាប្រទេសនៅភាគខាងកើត និងអាស៊ីអាគ្នេយ៍ អាចនឹងរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ Mangkhut (មង្ឃុត) ដែលបានចេញដំណើរពីភាគខាងជើងប្រទេសហ៊្វីលីពីន  នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

ព្យុះ Mangkhut បានចាប់ផ្តើមវាយប្រហារផ្នែកខ្លះៗនៃភាគខាងជើង ប្រទេសហ៊្វីលីពីន ហើយកំពុងធ្វើដំណើរឆ្ពោះមកទិសខាងកើត ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន។ ព្យុះនេះមានល្បឿន240គីឡូម៉ែត្រ ក្នុង១ម៉ោង មានកម្លាំងខ្លាំងជាងព្យុះ Hurricane Florence ដែលកំពុងវាយប្រហារនៅភាគ ខាងកើតសហរដ្ឋអាមេរិក។

កម្លាំងខ្យល់ព្យុះនេះ អាចនឹងបង្កឱ្យមានជំនន់ទឹកភ្លៀង និងការបាក់ដី នៅតាមតំបន់មួយចំនួន។ ប្រជាជនប្រហែល12000នាក់ ត្រូវបានគេជម្លៀសចេញពីតំបន់ទំនាបកណ្តាល នៅក្នុងខេត្ត Guangdong  ប្រទេសចិន។

គួររំលឹកថា កាលពីឆ្នាំ2013 ព្យុះ Mangkhut បានសម្លាប់មនុស្ស6000នាក់ នៅក្នុងប្រទេសហ៊្វីលីពីន និងបណ្តាលឱ្យខូចខាតផ្ទះសម្បែង 14000៕

RELATED ARTICLES