Saturday, July 5, 2025
Homeព័ត៌មានជាតិចាប់ចោរកោរសក់ក្បាល សមត្ថកិច្ចហៅអាជីវករ៤នាក់ មកសាកសួរ និងធ្វើកិច្ចសន្យា

ចាប់ចោរកោរសក់ក្បាល សមត្ថកិច្ចហៅអាជីវករ៤នាក់ មកសាកសួរ និងធ្វើកិច្ចសន្យា

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ក្រោយពីបែកធ្លាយរូបភាពវីដេអូ ចាប់បាននារីម្នាក់ដែលជាជនសង្ស័យលួចទូរស័ព្ទ រហូតត្រូវក្រុមអាជីវករធ្វើទារុណកម្មកោរសក់ក្បាលភ្លាម លោកអធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានចាត់កម្លាំងស្រាវជ្រាវ រហូតមកដល់ថ្ងៃនេះ បានហៅអាជីវករ៤នាក់មកអប់រំនិងធ្វើកិច្ចសន្យា។

កអាជីវករទាំង៤នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានប្រុស៣នាក់ និងស្ត្រីម្នាក់។

បើតាមលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់អ្នកសារព័ត៌មានថា “អាជីវករចំនួន៤នាក់ (ស្ត្រីមា្នក់) ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ ពាក់ព័ន្ធការប្រើប្រាស់ហិង្សា និងចាប់កោរសក់នារីដែលជនសង្ស័យជាចោរលួរ។ ហើយចំពោះចំណាត់ការយ៉ាងណាទៀត លោកនឹងរង់ចាំឆ្លងយោបល់ និងសុំគោលការណ៍ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាមុនសិន”។

ដោយឡែក ស្ត្រីជនសង្ស័យ ត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវ ហៅមកសួរនាំផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញនេះ ក្រុមអាជីវករផ្សារព្រៃទា បានចាប់បាននារីម្នាក់ ដែលសង្ស័យបានលួចទូរស័ព្ទដៃ រហូតទប់កំហឹងមិនបានក៏ចាប់កោរសក់ ដើម្បីឲ្យរាងចាល រួចដោះលែងទៅវិញ៕

RELATED ARTICLES