Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិស៊ីរី បាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ស្លាប់ទាហាន14នាក់

ស៊ីរី បាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ស្លាប់ទាហាន14នាក់

យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី មួយគ្រឿង ដែលមានមនុស្សចំនួន14នាក់ នៅលើនោះ បានបាត់ដានពីប្រព័ន្ធរ៉ាដា ត្រូវបានកងកម្លាំងយោធាស៊ីរី បាញ់ទម្លាក់ដោយចៃដន្យ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បានថ្លែងថា យន្តហោះចម្បាំងប្រភេទ II-20 បានបាត់ដានកាលពីព្រឹកថ្ងៃចន្ទ ចម្ងាយ35គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប្រទេសស៊ីរី នៅពេលដែលហោះហើរវិលត្រឡប់មកកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ី Hmeimim ស្របពេលដែលយន្តហោះអ៊ីស្រាអែល ប្រភេទ F-16 4គ្រឿង កំពុងវាយប្រហារនៅក្នុងខេត្ត Latakia។ ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា ទាហានរុស្ស៊ី ដែលនៅលើយន្តហោះចម្បាំងទាំង14នាក់នោះ បានស្លាប់បាត់បង់ជីវិត។ មុនពេលរកឃើញភស្តុតាងជាក់លាក់ រុស្ស៊ី បានចោទប្រកាន់ទៅលើប្រទេសបារាំង និងអ៊ីស្រាអែល ថាជាអ្នកបាញ់ទម្លាក់យន្តហោះរបស់ខ្លួន។

ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យយោធាបារាំង បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP បារាំង គឺមិនមានការជាប់ពាក់ព័ន្ធទៅនឹងការបាត់ដានយន្តហោះរុស្ស៊ី នោះទេ ខណៈដែលអ៊ីស្រាអែល ក៏ធ្វើការបដិសេធភ្លាមៗដែរ។

គួររំលឹកថា រុស្ស៊ី បានចាប់ផ្តើមវាយប្រហារយោធាទៅលើប្រទេសស៊ីរី តាំងពីឆ្នាំ2015មកម៉្លេះ ដោយយោងទៅតាមសំណើសុំរបស់ប្រធានាធិបតី លោកអាល់ អាសាដ។ ជម្លោះនៅក្នុងប្រទេសស៊ីរី បានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ អស់ប្រមាណជាង35ម៉ឺននាក់ហើយ  គិតមកពេលនេះ៕

RELATED ARTICLES