Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិគីម ជុងអ៊ុន សង្ឃឹមទទួលបានលទ្ធផលល្អ ក្នុងជំនួបប្រជុំអន្តរកូរ៉េ

គីម ជុងអ៊ុន សង្ឃឹមទទួលបានលទ្ធផលល្អ ក្នុងជំនួបប្រជុំអន្តរកូរ៉េ

បើទោះជាកិច្ចប្រជុំនៅថ្ងៃដំបូងនេះ មិនទាន់បានសម្រេចអ្វីជាដុំកំភួនបែបណាក៏ដោយ ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានថ្លែងថា “ជំនួបប្រជុំអន្តរកូរ៉េ ដែលមានរយៈពេល៣ថ្ងៃ  នឹងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ហួសពីការរំពឹងទុក”។

នេះគឺជាជំនួបទល់មុខគ្នាលើកទី៣ រវាងលោកគីម ជុងអ៊ុន និងលោកមូន ជេអ៊ីន ក្នុងរយៈពេល៦ខែកន្លងមកនេះ។

បន្ថែមជាមួយនឹងក្តីសង្ឃឹមរបស់លោកគីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន ក៏បានថ្លែងដែរថា “ជំនួបអន្តរកូរ៉េនេះ នឹងដោះស្រាយភាពជាប់គាំងការកាត់រំសាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី”។

នៅក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីមេដឹកនាំកូរ៉េខាងជើង នៅព្រលានយន្តហោះ បានថ្លែងថា “ក្រៅពីរបៀបវារៈកាត់រំសាយអាវុធនុយក្លេអ៊ែរ ភាគីទាំង២ ក៏គ្រោងនឹងពិភាក្សាទៅលើបញ្ហាសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ”។

ជាងនេះទៅទៀត លោកមូន ជេអ៊ីន ក៏បាននិយាយទៀតដែរថា “អ្វីដែលខ្ញុំចង់បានបំផុត  គឺសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ”៕

RELATED ARTICLES