Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិពានរង្វាន់ណូប៊ែលសន្តិភាព លោកស្រីអ៊ុង សានស៊ូជី មិនត្រូវបានដកហូត

ពានរង្វាន់ណូប៊ែលសន្តិភាព លោកស្រីអ៊ុង សានស៊ូជី មិនត្រូវបានដកហូត

យោងតាមលោក Lars Heikensten ប្រធានមូលនិធិពានរង្វាន់ណូប៊ែលសន្តិភាព បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា បើទោះជាទង្វើមួយចំនួនរបស់លោកស្រីអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា មិនគួរអត់ឱនឱ្យបានបែបណាក្តី តែគេសម្រេចមិនដកហូតពានរង្វាន់ណូប៊ែល ត្រឡប់យកមកវិញទេ។

ថ្លែងទៅកាន់អ្នកចូលរួមទទួលយកពានរង្វាន់ណូប៊ែលសន្តិភាព ឆ្នាំនេះ នៅក្នុងប្រទេសស៊ុយអែត លោក Lars Heikensten  បានប្រាប់អ្នកសារព័ត៌មានថា “វាមិនមានហេតុផលណាមួយ ក្នុងការដកហូតពានរង្វាន់នេះ នៅក្នុងប្រតិកម្មតបទៅនឹងអ្វីដែលគាត់បានធ្វើនាពេលថ្មីៗនេះទេ ពីព្រោះពានរង្វាន់នេះ វាស័ក្តិសមបំផុតសម្រាប់លោកស្រី ដែលបានតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ នាពេលកន្លងមក”។

លោកស្រីអ៊ុង សានស៊ូជី ទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព កាលពីឆ្នាំ១៩៩១ ដោយសារតែលោកស្រីបានធ្វើយុទ្ធនាការទាមទារ លទ្ធិប្រជាធិបតេយ្យ មកសាបព្រោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទោះជាយ៉ាងណាក្តី លោកស្រីត្រូវបានមជ្ឈដ្ឋានទូទៅធ្វើការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងអំពើហិង្សា ការសម្លាប់រង្គាលជនជាតិ រ៉ូហ៊ីងយ៉ា នៅខេត្តរ៉ាក់ឃីន ដែលធ្វើឱ្យជនជាតិភាគតិច ជាង៧០ម៉ឺននាក់ ត្រូវរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស។

ពួកគេបានធ្វើការរិះគន់ថា លោកស្រី មិនបានទប់ស្កាត់កុំឱ្យមានអំពើហិង្សាកើតឡើង  ក្នុងឋានៈលោកស្រីជាបិតាប្រជាធិបតេយ្យ៕

លោក Lars Heikensten ប្រធានមូលនិធិពានរង្វាន់ណូប៊ែលសន្តិភាព
RELATED ARTICLES