Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់បែកក្នុងការប្រមូលផ្តុំបោះឆ្នោតនៅអាហ្វហ្គានីស្ថាន ស្លាប់៧ របួស២៥នាក់

បំផ្ទុះគ្រាប់បែកក្នុងការប្រមូលផ្តុំបោះឆ្នោតនៅអាហ្វហ្គានីស្ថាន ស្លាប់៧ របួស២៥នាក់

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា បុរសម្នាក់បានប្រើគ្រាប់បែកអត្តឃាតបំផ្ទុះខ្លួនឯងនៅក្នុងការប្រមូលផ្តុំការបោះឆ្នោត នៅក្នុងខេត្ត Nangarhar ភាគខាងកើត នៅប្រទេសអាហ្វហ្គានីស្ថាន បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧នាក់ បានស្លាប់បាត់បង់ជីវិត និង២៥នាក់ទៀត រងរបួស។

យោងតាមមន្ត្រីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ចំនួនតួលេខអ្នកស្លាប់ អាចនឹងកើនឡើងជាងនេះ។

យុទ្ធនាការបោះឆ្នោត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃសុក្រ សប្តាហ៍មុន ខណៈដែលអាជ្ញាធរក៏បានចេញសេចក្តីព្រមានដែរថា អាចនឹងមានការវាយប្រហារដោយពួកសកម្មយុទ្ធ នៅអំឡុងពេលយុទ្ធនាការបោះឆ្នោតនេះ  នៅព្រឹកថ្ងៃអង្គារ នេះ  មនុស្សប្រហែលជា២៥០នាក់ បានប្រមូលផ្តុំគ្នា ដើម្បីរៀបចំធ្វើយុទ្ធនាការបោះឆ្នោត។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈដែលពួកសកម្មយុទ្ធរដ្ឋអ៊ិស្លាម ត្រូវបានគេមើលឃើញថា គឺជាក្រុមសកម្មយុទ្ធដែលតែងតែបង្កើតការវាយប្រហារ និងបានសម្លាប់ប្រជាជនជាច្រើន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាពិសេស នៅតាមបណ្តោយព្រំដែនជាមួយប្រទេសប៉ាគីស្ថាន៕

RELATED ARTICLES