Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិលោក Mike Pompeo ជួបពិភាក្សាជាមួយព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត

លោក Mike Pompeo ជួបពិភាក្សាជាមួយព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត

ក្រោយពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាក់ការទទួលខុសត្រូវចំពោះការបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ី សាអ៊ូឌីត លោក Jamal Khashoggi កាលពីសប្តាហ៍មុន ឥឡូវនេះ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានធ្វើដំណើរមកដល់ទីក្រុងរីយ៉ាដ នៅថ្ងៃអង្គារ ម្សិលមិញនេះ ដើម្បីជួបពិភាក្សាជាមួយព្រះមហាក្សត្រ និងព្រះអង្គម្ចាស់ ពីវាសនារបស់អ្នកកាសែតរូបនេះ។

អ្នកកាសែតដែលបាត់ខ្លួនកាលពីសប្តាហ៍មុន ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងពេលសួរចម្លើយ ដែលរៀបចំឡើងដោយអង្គភាពចារកម្មអារ៉ាប៊ី សាអ៊ូឌីត ដែលកន្លងមក ទីក្រុងរីយ៉ាដ តែងតែច្រានចោលការចោទប្រកាន់ថា ខ្លួនគឺជាអ្នកនៅពីក្រោយការសម្លាប់អ្នកកាសែតដ៏ល្បីខាងលើនេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកការពិតថា អ្នកណាជាអ្នកនៅពីក្រោយអំពើឃាតកម្មរបស់អ្នកកាសែតរូបនេះ។

លោក Jamal Khashoggi គឺជាអ្នកកាសែតដ៏ល្បីម្នាក់ ដែលមានទីលំនៅនៅសហរដ្ឋ អាមេរិក និងជាអ្នកសរសេរព័ត៌មានឱ្យកាសែត Washington Post ផងដែរ ធ្លាប់បានធ្វើការរិះគន់ទៅលើរាជ្ជទាយាទអារ៉ាប៊ី សាអ៊ូឌីត (Mohammed Bin Salman)។

ក្រោយការចាប់ខ្លួនអាជ្ញាធរតួកគី ដែល មាដានរឿងនេះ បានអះអាងថា ក្រុមចារកម្មប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺជាអ្នកនៅពីក្រោយឃាតកម្មដ៏អាថ៌កំបាំងនេះ។

វត្តមានចុងក្រោយរបស់អ្នកកាសែតរូបនេះ ត្រូវបានគេប្រទះឃើញនៅក្នុងស្ថានកុងសុលទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពី២សប្តាហ៍កន្លងទៅ។

ក្រោយទទួលដំណឹងថា អ្នកកាសែតរូបនេះ ត្រូវបានគេសម្លាប់សហរដ្ឋអាមេរិក ក៏បានថ្កោលទោស នឹងបង្កើនសម្ពាធទណ្ឌកម្មបន្ថែមទៀត មកដល់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្នុងន័យឱ្យប្រទេសនេះ បង្ហាញការពិតចំពោះការបាត់បង់ជីវិតរបស់អ្នកកាសែត៕

RELATED ARTICLES