កាលពីថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ រដ្ឋាភិបាលអេហ្ស៊ីប បានប្រកាសដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ន រយៈពេល៣ខែបន្ថែមទៀត បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកដោយពួកជ្រុលនិយមរដ្ឋអ៊ិស្លាម តាំងពីខែមេសា ឆ្នាំ២០១៧ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣៤នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។
លោក Abdel Fattah ប្រធានាធិបតីអេហ្ស៊ីប បានចេញផ្សាយសេចក្តីថ្លែងការណ៍នេះ កាលពីថ្ងៃអង្គារ ហើយរដ្ឋសភា នឹងត្រូវធ្វើការអនុម័តសេចក្តីសម្រេចនេះ នៅក្នុងរយៈពេល៧ថ្ងៃខាងមុខ។
ប្រទេសអេហ្ស៊ីប បានតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងពួកសកម្មយុទ្ធអ៊ិស្លាម អស់រយៈពេលជាច្រើនឆ្នាំហើយ នៅទីក្រុងស៊ីនណៃ ភាគខាងជើងនៃប្រទេស។ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ប្រទេសអេហ្ស៊ីប បានបើកប្រតិបត្តិការទ្រង់ទ្រាយធំទូទាំងប្រទេស ប្រឆាំងនឹងពួករដ្ឋអ៊ិស្លាម ISIS តែមិនទាន់បានសម្រេចគោលដៅនៅឡើយទេ៕