Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិអង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ចាប់ខ្លួនអតីតឧបនាយករដ្ឋមន្ត្រី

អង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ចាប់ខ្លួនអតីតឧបនាយករដ្ឋមន្ត្រី

ប្រភពព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែ តុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានចាប់ខ្លួនលោក Ahmad Zahid Hamidi អតីតឧបនាយករដ្ឋមន្ត្រី។

លោក Ahmad Zahid Hamidi ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើន មានដូចជា ការប្រើប្រាស់មូលនិធិសុខមាលភាពមិនសមរម្យ និងបញ្ហាពុករលួយ ក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានគណកម្មាធិការ។

លោក Ahmad Zahid Hamidi អតីតក៏ជាប្រធានអង្គការបង្រួបបង្រួមជាតិម៉ាឡេស៊ី (UMNO) ត្រូវបានភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី កោះហៅ២-៣លើករួចមកហើយ ឱ្យចូលខ្លួនមកបំភ្លឺ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា លោក Ahmad Zahid Hamidi ត្រូវបានចាប់ខ្លួនកាលពីម៉ោង៣និង១៥នាទី ហើយឥឡូវនេះកំពុងឃុំខ្លួននៅក្នុងទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ។

ដោយផ្អែកទៅលើច្បាប់ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ឆ្នាំ២០០៩ ច្បាប់ប្រឆាំងទៅនឹងការលាងលុយ ច្បាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុប្រឆាំង ពួកភេរវកម្មឆ្នាំ២០០១ អតីតឧបនាយករដ្ឋមន្ត្រីរូបនេះ ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើន ហើយលោកនឹងត្រូវឡើងបង្ហាញមុខ នៅម៉ោង៨ថ្ងៃសុក្រ នៅក្នុងតុលាការទីក្រុងកូឡាឡាំពួរ៕

RELATED ARTICLES