Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិតុលាការម៉ាឡេស៊ី ចោទប្រកាន់អតីតឧបនាយករដ្ឋមន្ត្រី Ahmad 45បទល្មើស

តុលាការម៉ាឡេស៊ី ចោទប្រកាន់អតីតឧបនាយករដ្ឋមន្ត្រី Ahmad 45បទល្មើស

ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនលោក Ahmad Zahid Hamidi អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី18 ខែតុលា ឆ្នាំ2018 ឥឡូវនេះតុលាការសម្រេចចោទប្រកាន់ 45បទល្មើស  ដែលជាប់ពាក់ព័ន្ធទៅនឹងបទពុករលួយ ដែលមានទឹកប្រាក់27/4លានដុល្លារ។

នៅក្នុងចំណោមបទល្មើសទាំង45នោះ មានបទល្មើសធំៗចំនួន10 ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋ រំលោភសេចក្តីទុកចិត្ត រំលោភអំណាច និងការប្រព្រឹត្តអំពើពុករលួយ។ ជាមួយគ្នានេះដែរ តុលាការម៉ាឡេស៊ី ក៏បានចោទប្រកាន់លោក 27ករណីបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងការផ្ទេរលុយខុសច្បាប់ ដោយផ្អែកទៅលើច្បាប់ប្រឆាំងការលាងលុយកខ្វក់។

ទោះជាយ៉ាងណាក្តី នៅចំពោះមុខតុលាការ លោក Ahmad Zahid Hamidi បានធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

តុលាការបានបញ្ជាឱ្យអតីតឧបនាយករដ្ឋមន្ត្រីរូបនេះ បង់ប្រាក់ជាង20ម៉ឺនដុល្លារ ដើម្បីបាននៅក្រៅឃុំ ហើយតុលាការនឹងបើកសវនាការម្តងទៀត នៅថ្ងៃទី26 ខែតុលា មុននឹងធ្វើការសម្រេចចុងក្រោយ នៅថ្ងៃទី14 ខែធ្នូ ខាងមុខ។

គួររំលឹកថា ក្រោយការដួលរលំរបបលោក ណាជីប រ៉ាហ្សាក់ បន្ទាប់ពីចាញ់ឆ្នោត លោក មហាធៀរ មហាម៉ាត់ នាយករដ្ឋមន្ត្រីវ័យ93ឆ្នាំ អង្គភាពប្រឆាំងអំពើពុករលួយប្រទេសនេះ បានចាប់ផ្តើមស៊ើបអង្កេត និងចាប់ខ្លួនមន្ត្រីធំៗជាច្រើនរូប ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ដែលក្នុងនោះ មានលោកណាជីប រ៉ាហ្សាក់, ភរិយារបស់លោក និងមន្ត្រីធំៗមួយចំនួនទៀត៕

RELATED ARTICLES