Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិតុលាការអាមេរិក ចោទប្រកាន់ស្ត្រីរុស្ស៊ី ជ្រៀតជ្រែកកិច្ចការបោះឆ្នោត

តុលាការអាមេរិក ចោទប្រកាន់ស្ត្រីរុស្ស៊ី ជ្រៀតជ្រែកកិច្ចការបោះឆ្នោត

កាលពីថ្ងៃសៅរ៍ ព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋសហព័ន្ធសហរដ្ឋអាមេរិក បានចោទប្រកាន់ ជនជាតិរុស្ស៊ីម្នាក់ ពីបទផ្តល់មូលនិធិឃោសនាតាមប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រឹងប្រែងជួយសម្របសម្រួលដល់ការបោះឆ្នោតសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦ និងការបោះឆ្នេត្នាពាក់កណ្តាលអាណត្តិ២០១៨ ដែលអាមេរិក យល់ឃើញថា ជាការរួមគំនិតឃុបឃិតគ្នា ធ្វើឱ្យប្រជាធិបតេយ្យសហរដ្ឋអាមេរិក មានការធ្លាក់ចុះ។ នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។

ស្ត្រីជនជាតិរុស្ស៊ីនោះ មានឈ្មោះថា Elena Alekseevna Khusyaynova អាយុ៤៤ឆ្នាំ រស់នៅទីក្រុង Petersburg ប្រទេសរុស្ស៊ី ត្រូវបានចោទប្រកាន់ពីបទរួមគំនិតលួចបន្លំការបោះឆ្នោតនៅក្នង្នុសហរដ្ឋអាមេរិក។

ព្រះរាជអាជ្ញាតុលាការសហរដ្ឋអាមេរិក បានថ្លែងថា លោកស្រី Elena Alekseevna បានប្រើប្រាស់ថវិកា៣៥លានដុល្លារ ដែលផ្គត់ផ្គង់ទៅដោយក្រុមហ៊ុនរុស្ស៊ីមួយ រួមនឹងក្រុមហ៊ុនរបស់គាត់ជាច្រើន ក្នុងយុទ្ធនាការជួយឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ឈ្នះឆ្នោតកាលពីឆ្នាំ២០១៦។

លុយជាង៣៥លានដុល្លារ ត្រូវបានស្ត្រីរូបនេះ យកទៅទិញបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីជួយឃោសនា និងជួយរៀបចំក្នុងការបើកវេទិការជួបជុំនយោបាយរបស់លោកដូណាល់ ត្រាំ”

RELATED ARTICLES