Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិអារ៉ាប៊ី សាអ៊ូឌីត សារភាពការស្លាប់របស់អ្នកកាសែត Khashoggi

អារ៉ាប៊ី សាអ៊ូឌីត សារភាពការស្លាប់របស់អ្នកកាសែត Khashoggi

ទីបំផុត រដ្ឋាភិបាលអារ៉ាប៊ី សាអ៊ូឌីត បានយល់ព្រមសារភាពកាលពីថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨ ថា អ្នកកាសែតអារ៉ាប៊ី សាអ៊ូឌីត គឺលោក Khashoggi ពិតជាបានស្លាប់នៅក្នុងស្ថានកុងសុលប្រទេសតួកគី ដោយសារមន្ត្រីនៅទីនោះ បាននាំគ្នាប្រើកណ្តាប់ដៃវាយសម្លាប់។

រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានឆ្លើយសារភាពថា អ្នកកាសែតដ៏ឆ្នេម្នីរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលហ៊ានសរសេរអត្ថបទរិះគន់សែស្រឡាយរាជវង្ស និងជាអ្នកសរសេរឱ្យកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយមន្ត្រីស្ថានកុងសុល។

លោក Khashoggi បានបាត់ខ្លួនតាំងពីថ្ងៃទី០២ ខែតុលា បន្ទាប់ពីចូលទៅកាន់ស្ថានកុងសុលខាងលើ ដើម្បីបំពេញសំណុំបែបបទត្រៀមរៀបការជាមួយមិត្តស្រី ជនជាតិតួកគី។

បន្ទាប់ពីមានការសារភាពរបស់ប្រទេសនេះ មនុស្ស១៨នាក់ ដែលពាក់ព័ន្ធទៅនឹងករណីនេះត្រូវបានចាប់ខ្លួន រួមនឹងមន្ត្រីជាន់ខ្ពស់២នាក់ទៀត ដែលត្រូវជារាជ្ជទាយាទរបស់ព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត ត្រូវបានបណ្តេញចេញពីតំណែង។

គួររំលឹកថា ក្រោយការបាត់ខ្លួនរបស់អ្នកកាសែតរូបនេះ សហរដ្ឋអាមេរិក បានថ្កោលទោសចំៗឱ្យប្រទេសអារ៉ាប៊ី សាអ៊ូឌីត ជាអ្នកទទួលខុសត្រូវ ប៉ុន្តែ ត្រូវបានប្រទេសនេះ បដិសេធមិនជាប់ពាក់ព័ន្ធ ទើបតែចុងសប្តាហ៍នេះ បានសារភាពកំហុសក្នុងករណីសម្លាប់អ្នកកាសែតដ៏ល្បីរូបនេះ៕

RELATED ARTICLES