បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល៩ឆ្នាំ ទីបំផុតស្ពានឆ្លងសមុទ្រវែងជាងគេបំផុត តភ្ជាប់ពីហុងកុង ទៅទីក្រុងម៉ាកាវ និងទៅកាន់ទីក្រុង Zhuhai ចិនដីគោក និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។
ស្ពានឆ្លងសមុទ្រវែងជាងគេបំផុតនេះ មានចម្ងាយ៥៥គីឡូម៉ែត្រ ចំណាយទឹកប្រាក់អស់២០ពាន់លានដុល្លារ ត្រូវបានគ្រោងបើកដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៦ មកម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ។
ស្ពាននេះ ត្រូវបានគេកសាងឡើងអស់ដែកថែប ចំនួន៤០ម៉ឺនតោន ស្មើនឹង៤,៥ដង ច្រើនជាងស្ពានមាស នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ស្ពាននេះគឺជាគន្លឹះសំខាន់មួយ សម្រាប់ទីក្រុងចំនួន១១ ដែលរួមបញ្ចូលទាំងហុងកុង និងម៉ាកាវ ដែលមានប្រជាជនរស់នៅ៦៨លាននាក់៕