Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិតួកគី នឹងបង្ហាញការពិត ពីមរណភាពរបស់អ្នកកាសែត នៅថ្ងៃស្អែកនេះ

តួកគី នឹងបង្ហាញការពិត ពីមរណភាពរបស់អ្នកកាសែត នៅថ្ងៃស្អែកនេះ

យោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្ន្នាំ២០១៨ នេះ លោក Erdugan ប្រធានាធិបតីតួកគី បានឱ្យដឹងថា ប្រទេសតួកគី នឹងបង្ហាញការពិតទាំងស្រុង ជុំវិញករណីមរណភាពរបស់អ្នកកាសែត អារ៉ាប៊ី សាអ៊ូឌីត លោក Jamal Khashoggi បន្ទាប់ពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត ទទួលស្គាល់ថា លោកពិតជាបានស្លាប់នៅក្នុងស្ថានកុងសុល ទីក្រុងអ៊ីស្តង់បុល ប្រទេសតួកគី កាលពីសប្តាហ៍មុន។

ការប្រកាសនេះបានកើតឡើង បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Erdugan ជួបពិភាក្សាជាមួយព្រះមហាក្សត្រ Salman។ ភាគីទាំងពីរ បានយល់ព្រមបន្តសហប្រតិបត្តិការក្នុងការស៊ើបអង្កេតទៅលើមរណភាពរបស់អ្នកកាសែតរូបនេះ។

កាលពីចុងសប្តាហ៍មុន ទីក្រុងអង្គការ៉ា បានថ្លែងថា តួកគី នឹងបង្ហាញអ្វីដែលបានកើតឡើងចំពោះលោក Khashoggi ដើម្បីបំបាត់ភាពមន្ទិលសង្ស័យ។

គួររំលឹកថា អ្នកកាសែតរូបនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី០២ ខែតុលា ក្រោយពីចូលស្ថានកុងសុល នៅក្នុងទីក្រុងអ៊ីស្តង់បុល ដើម្បីបំពេញឯកសាររៀបការ។ ក្រោយការបាត់ខ្លួននេះ សហរដ្ឋអាមេរិក បានចោទប្រកាន់អារ៉ាប៊ី សាអ៊ូឌីត ថាជាអ្នកនៅពីក្រោយ តែពេលនោះ ត្រូវបានប្រទេសនេះច្រានចោល។

ទោះជាយ៉ាងណាក្តី កាលពីចុងសប្តាហ៍កន្លងទៅនេះ អារ៉ាប៊ី សាអ៊ូឌីត បានទទួលស្គាល់មរណៈភាពរបស់អ្នកកាសែត គឺជាធ្វើទារុណកម្មដោយកណ្តាប់ដៃក្រុមមនុស្សមួយចំនួននៅក្នុងស្ថានកុងសុល៕

RELATED ARTICLES