Monday, July 7, 2025
Homeកីឡាអន្ដរជាតិប្រធានក្លឹប Barcelona ច្រានចោលការវិលត្រឡប់របស់ Neymar

ប្រធានក្លឹប Barcelona ច្រានចោលការវិលត្រឡប់របស់ Neymar

កាលពីថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ លោក Josep Maria Bartomeu ប្រធានក្លឹបអ្នកមានបុណ្យ Barcelona បានច្រានចោលព័ត៌មានការវិលត្រឡប់របស់ខ្សែប្រយុទ្ធ Neymar មកកាន់ទឹកដីអេស្ប៉ាញ វិញ។

ព័ត៌មាននៃការវិលត្រឡប់មកកាន់ទឹកដីអេស្ប៉ាញ របស់កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ បានកើតឡើងដោយសារកាលពីពេលថ្មីៗនេះ គាត់បានមកលេងទីក្រុង Barcelona ដែលធ្វើឱ្យមហាជនយល់ច្រឡំ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន កីឡាប្រធានក្លឹប Barcerlona បាននិយាយថា “យើងមិនសង្ឃឹមគាត់វិលត្រឡប់មកវិញនោះទេ។ គាត់បានចាកចេញពីយើងហើយ ឥឡូវនេះ វាដល់វេនកីឡាករ Ousmane Dembele, Phillipe Coutinho និងកីឡាករដែលនៅសល់ផ្សេងៗទៀតត្រូវទទួលខុសត្រូវ”។

លោកបានបន្តទៀតថា “ក្លឹបមិនទាន់ទទួលបានការហៅទូរស័ព្ទ ពីភ្នាក់ងាររបស់កីឡាករ Neymar នៅឡើយទេ”។

ជាមួយគ្នានេះដែរ លោក Josep Maria Bartomeu ក៏បានឱ្យដឹងទៀតថា “សម្រាប់រដូវកាលដោះដូរខែមករា ខាងមុខនេះ ក្លឹបមិនទាន់មានគម្រោងទិញដូរកីឡាករណាម្នាក់នៅឡើយទេ”៕

RELATED ARTICLES