Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិចំណាប់ខ្មាំងអ្នកកាសែតជប៉ុន ត្រូវបានដោះលែងនៅក្នុងប្រទេសស៊ីរី

ចំណាប់ខ្មាំងអ្នកកាសែតជប៉ុន ត្រូវបានដោះលែងនៅក្នុងប្រទេសស៊ីរី

បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នកកាសែតជប៉ុន ធ្វើការដោយឯករាជ្យ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង នៅក្នុងប្រទេសស៊ីរី អស់រយៈពេល៣ឆ្នាំកន្លងមកហើយ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters  ចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ នេះ។

លោក Yoshihide Suga ប្រធានរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា “រដ្ឋាភិបាលជប៉ុន ត្រូវបានផ្តល់ព័ត៌មានដោយប្រទេសកាតា ពីការដោះលែងចំណាប់ខ្មាំងអ្នកកាសែត ដែលមានឈ្មោះថា Jumpei Yasuda ហើយបច្ចុប្បន្នកំពុងតែនៅក្នុងប្រទេសតួកគី”។

លោក Jumpei Yasuda បានបាត់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីធ្វើដំណើរចេញពីប្រទេសតួកគី ទៅស៊ីរី ដើម្បីធ្វើសេចក្តីរាយការណ៍ពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនេះ។

ជាមួយគ្នានេះដែរ កាសែតជប៉ុន ធ្លាប់បានរាយការណ៍ថា ក្រុមចាប់ជំរិតបានទាមទារលុយចំនួន១០លានដុល្លារ ជាថ្នូរទៅនឹងការដោះលែងអ្នកកាសែតរូបនេះ ប៉ុន្តែ រដ្ឋាភិបាលជប៉ុន បដិសេធមិនព្រមបង់ប្រាក់នេះទេ៕

RELATED ARTICLES