Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិតុលាការម៉ាឡេស៊ី បន្តចោទប្រកាន់លោកណាជីប និងអតីតប្រធានរតនាគារជាតិ

តុលាការម៉ាឡេស៊ី បន្តចោទប្រកាន់លោកណាជីប និងអតីតប្រធានរតនាគារជាតិ

យោងតាមប្រភពពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ ថា តុលាការម៉ាឡេស៊ី នឹងបន្តធ្វើការចោទប្រកាន់ទៅលើលោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Mohamad Lrwan អតីតអគ្គលេខាធិការរតនាគារជាតិ នៅថ្ងៃនេះ  ពីបទជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋជាច្រើនករណី ជាពិសេស ការបាត់បង់មូលនិធិអភិវឌ្ឍន៍ជាតិ រាប់ពាន់លានដុល្លារ។

នេះគឺជាការចោទប្រកាន់ថ្មីៗទៀត ក្រោយពីពង្រីកការស៊ើបអង្កេត បញ្ហាពុករលួយ ដែលធ្វើយុទ្ធនាការដោយនាយករដ្ឋមន្ត្រីមហាធៀរ  មហាមេដ ក្រោយពីលោកឈ្នះឆ្នោត កាលពីខែឧសភា ឡើងកាន់អំណាច។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ អ្នកទាំងពីរ នឹងត្រូវនាំខ្លួនមកកាន់តុលាការទីក្រុងកូឡាឡាំពួរ ដើម្បីធ្វើការចោទប្រកាន់។

លោកណាជីប រហូតមកដល់ពេលនេះ ត្រូវបានតុលាការម៉ាឡេស៊ី ចោទប្រកាន់ចំនួន៣០ករណី ដែលក្នុងនោះ មានបទពុករលួយ ការលាងលុយកខ្វក់ និងការរំលោភសេចក្តីទុកចិត្ត ដែលជាប់ពាក់ព័ន្ធទៅនឹងមូលនិធិអភិវឌ្ឍន៍ជាតិ។

អាជ្ញាធរសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ក្នុងរជ្ជកាលដឹកនាំរបស់លោកណាជីប រ៉ាហ្សាក់ បានលួចបន្លំយកលុយ៤,៥ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍ប្រទេស កាលពីឆ្នាំ២០០៩៕

RELATED ARTICLES