Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិតួកគី នឹងដំឡើងប្រព័ន្ធការពារមីស៊ីល S-400 នៅចុងឆ្នាំ២០១៩

តួកគី នឹងដំឡើងប្រព័ន្ធការពារមីស៊ីល S-400 នៅចុងឆ្នាំ២០១៩

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី ដកស្រង់សម្តីលោក Hulusi Akar រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រព័ន្ធការពារមីស៊ីល S-400 ដែលទិញមកពីរុស្ស៊ី នឹងត្រូវដំឡើងនៅខែតុលា ឆ្នាំ២០១៩។

ការទិញប្រព័ន្ធការពារ S-400 របស់តួកគី បានធ្វើឱ្យអង្គការណាតូ មិនសប្បាយចិត្ត ដោយបារម្ភភ័យខ្លាចរុស្ស៊ី ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូពា៍។

រដ្ឋមន្ត្រីក្រសួងការពារជាតិដដែល បានឱ្យដឹងទៀតថា “លោកនឹងបញ្ជូនបុគ្គលិកមួយចំនួន ទៅបណ្តុះបណ្តាលនៅក្នុងប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបនេះ”។

សហរដ្ឋអាមេរិក បានព្រមានតួកគី ថា ការទិញប្រព័ន្ធការពារមីស៊ីល S-400 អាចនឹងទទួលលទ្ធផលការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។

តួកគី បាននិយាយថា សម្ព័ន្ធមិត្តលោកខាងលិច ដែលមានសហរដ្ឋអាមេរិក ផងនោះ បរាជ័យមិនបានធ្វើកិច្ចសហប្រតិបត្តិការជាមួយខ្លួន ក្នុងកិច្ចប្រឹងប្រែងផ្នែកការពារដែនអាកាស ដែលធ្វើឱ្យទីក្រុងអង្គការ៉ា ត្រូវតែសម្លឹងទៅរកបណ្តាប្រទេសដែលនៅខាងក្រៅអង្គណាតូ។

នៅក្នុងអំឡុងពេលទិញប្រព័ន្ធការពារមីស៊ីល S-400 លោកអេឌូហ្គេន (Erdugan)ប្រធានាធិបតីតួកគី បានថ្លែងថា ទំនាក់ទំនងជាមួយណាតូ នៅតែមានខ្លាំងដដែល ហើយទីក្រុងអង្គការ៉ា ត្រូវតែស្វែងរកការការពារដែនអាកាសជាមួយបណ្តាប្រទេសផ្សេងទៀតផងដែរ៕

RELATED ARTICLES