Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិម្ចាស់ក្សត្រីជប៉ុន អាយ៉ាកូ លះបង់សែរាជវង្ស រៀបអភិសេកជាមួយសាមញ្ញជន

ម្ចាស់ក្សត្រីជប៉ុន អាយ៉ាកូ លះបង់សែរាជវង្ស រៀបអភិសេកជាមួយសាមញ្ញជន

ទីបំផុត ម្ចាស់ក្សត្រីអាយ៉ាកូ ដែលបានលះបង់សែរាជវង្ស សម្រេចចិត្តរៀបអភិសេកជាមួយលោកកេម័ររីយ៉ា ដែលជាសាមញ្ញជន កាលពីព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ។

អាយ៉ាកូ បានក្លាយជាម្ចាស់ក្សត្រីម្ចាស់ក្សត្រីថ្មីចុងក្រោយ ចាកចេញពីក្រុមគ្រួសារអធិរាជជប៉ុន។ ម្ចាស់ក្សត្រី មានវ័យ២៨ឆ្នាំ គឺជាកូនស្រីទី៣ របស់អធិរាជអាគីហ៊ីតូ បានជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោកកេម័ររីយ៉ា វ័យ៣២ឆ្នាំ ដែលជាកម្មករក្រុមហ៊ុនដឹកជញ្ជូន Nippon Yusen។

នៅចំពោះមុខអ្នកសារព័ត៌មាន ម្ចាស់ក្សត្រីអាយ៉ាកូ បានថ្លែងថា “ខ្ញុំរៀបអភិសេក ដើម្បីបំពេញសេចក្តីសប្បាយរបស់ខ្ញុំ ដោយមិនគិតពីឋានៈនោ ទេ។ សែរាជវង្សជប៉ុន បានផ្តល់សិទ្ធិសេរីភាពដល់គ្រប់ៗគ្នា ក្នុងការជ្រើសរើសដៃគូ សម្រាប់រៀបអភិសេក។ អធិរាជអាគីហ៊ីតូ គឺជាព្រះអង្គម្ចាស់ ដែលគ្រងរាជលើកទីមួយ ដែលបានរៀបអភិសេកជាមួយមនុស្សធម្មតា នៅពេលដែលបានជួបគ្នា នៅកន្លែងវាយតឺនីស”។

ក្រោយរៀបអភិសេក ព្រះអង្គម្ចាស់ នឹងក្លាយទៅជាអាយ៉ាកូ ម័ររីយ៉ា បន្ទាប់ពីធ្វើសំបុត្រអាពាហ៍ពិពាហ៍រួចរាល់នៅយប់ថ្ងៃចន្ទនេះ៕

RELATED ARTICLES