Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី ក្រុមសង្គ្រោះរកឃើញសាកសព10នាក់

ហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី ក្រុមសង្គ្រោះរកឃើញសាកសព10នាក់

សាកសពចំនួន10នាក់ ត្រូវបានរកឃើញ បន្ទាប់ពីធ្លាក់យន្តហោះប៊ូអ៊ីង737 MAX-8 បានធ្លាក់ចូលទៅក្នុងសមុទ្រ ក្នុងជម្រៅ30-40ម៉ែត្រ កាលពីព្រឹកថ្ងៃចន្ទ ទី29 ខែតុលា ឆ្នាំ2018 នេះបើគិតមកត្រឹមម៉ោង5ថ្ងៃនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយ។

ប្រតិបត្តិការរុករកថ្ងៃនេះ ក្រុមសង្គ្រោះបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាស្រូបសំឡេង សូណា (Sonar) និងយន្តហោះដ្រូន ព្រមទាំងទាហានជើងទឹក ជាច្រើននាក់។

នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់ភ្នាក់ងារស្រាវជ្រាវ និងរុករកបាន ថ្លែងថា អ្នកដំណើរទាំង189នាក់នោះ អាចនឹងស្លាប់ទាំងអស់ បើទោះជាពេលនេះ គេមិនទាន់រកសាកសពឃើញក៏ដោយ។

ទាក់ទងទៅនឹងមូលហេតុនៃការធ្លាក់យន្តហោះនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា គឺជាកំហុសបច្ចេកទេស។ យន្តហោះនេះធ្លាប់ខូចម្តងរួចមកហើយ នៅពេលដែលហោះហើរពីកោះបាលី មកកាន់ទីក្រុងហ្សាកាតា ហើយត្រូវបានក្រុមបច្ចេកទេសជួសជុលឡើងវិញ។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរ៉ាដាហោះហើរ (Flight Radra24)។

ទិន្នន័យដដែលនោះ បានបង្ហាញឱ្យដឹងទៀតថា យន្តហោះមានបញ្ហាទៅលើកម្រិតល្បឿន និងរយៈកម្ពស់នៃការហោះហើរ។

ទោះជាយ៉ាងណាក្តី លោក Edward Sirait នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរ Lion Air បានថ្លែងការពារថា យន្តហោះនេះពិតជាមានបញ្ហាបច្ចេកទេសពិតប្រាកដមែន ប៉ុន្តែត្រូវបានដោះស្រាយរួចរាល់ហើយ មុនពេលធ្វើការហោះហើរ។

ដោយឡែក អ្នកដំណើរ2នាក់ បានបង្ហោះនៅលើបណ្តាញអ៊ីនស្ត្រាក្រាមថា ពួកគេមានការព្រួយបារម្ភអំពីបញ្ហាប្រព័ន្ធម៉ាស៊ីនត្រជាក់នៅលើយន្តហោះនេះ និងពន្លឺភ្លើងនៅក្នុងបន្ទប់បើកបរ មុនពេលដែលយន្តហោះនេះចេញដំណើរ។

គួររំលឹកថា កាលពីថ្ងៃចន្ទ យន្តហោះប៊ូអ៊ីង 737 MAX-8 ជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air ដែលបានផ្ទុកអ្នកដំណើរ189នាក់ ដែលក្នុងនោះមានមនុស្សពេញវ័យ 178នាក់, កុមារម្នាក់, ទារក២នាក់ អ្នកបើកបរ២នាក់ និងសហសេវឹក6នាក់។

យន្តហោះនេះបានចេញដំណើរពីទីក្រុងហ្សាកាតា ឆ្ពោះទៅកាន់ទីក្រុងភីណាង ដែលជាដែនកោះដ៏ធំមួយរបស់ឥណ្ឌូណេស៊ី ហើយក៏បានធ្លាក់ចូលទៅក្នុងសមុទ្រ Java បន្ទាប់ពីហោះហើរបានត្រឹមតែ13នាទីប៉ុណ្ណោះ៕

RELATED ARTICLES