Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិស្លាប់មនុស្ស២៥នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

ស្លាប់មនុស្ស២៥នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

អាជ្ញាធរអាហ្វហ្គានីស្ថាន បានថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃនេះថា យ៉ាងហោចណាស់មនុស្ស២៥នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ១គ្រឿង នៅក្នុងតំបន់អាណាដារ៉ា ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា មន្ត្រីខេត្ត និងមន្ត្រីយោធាកំពូលៗ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងហេតុការណ៍នោះដែរ ក្រោយកើតហេតុភ្លាមៗ ពួកឧទ្ទាមតាលីបង់ បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយនិយាយថា ពួកសកម្មជនរបស់ខ្លួន គឺជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនេះ។

ប្រភេទឧទ្ធម្ភាគចក្រ មិនទាន់ត្រូវបានគេដឹងនៅឡើយ ដោយគ្រាន់តែដឹងថា បច្ចុប្បន្ននេះ មានឧទ្ធម្ភាគចក្រដែលផលិតនៅប្រទេសរុស្ស៊ី ប្រភេទ Mil Mi-17 ចំនួន៩០គ្រឿង កំពុងប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ចំណែកបើតាមសារព័ត៌មាន AFP បានឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះបានបើកបរដោយក្រុមនាវឹកជនជាតិអ៊ុយក្រែន ចំនួន៣នាក់ កំពុងតែដឹកសព្វាវុធ ហើយក៏បានបុកទៅនឹងដី មុនពេលដែលហោះឡើងបានបន្តិច៕

RELATED ARTICLES