ការចរចាបន្តកុងត្រាថ្មីរវាងក្លឹបកាំភ្លើងធំ Arsenal និងកីឡាករខ្សែបម្រើ Aaron Ramsey បានឈានដល់ដំណាក់កាលជាប់គាំង ហើយក្លឹប Arsenal បានហៅកីឡាកររូបនេះនិយាយផ្ទាល់មាត់ និងប្រាប់ថា ក្លឹបមិនអាចផ្តល់កុងត្រាថ្មីបន្តទៀតទេ។ នេះបើយោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា ការទាមទារដំឡើងប្រាក់ឈ្មួលជាង៣០ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ គឺជាឧបសគ្គក្នុងការចរចាបន្តកុងត្រាថ្មីនេះ។
នាយកប្រតិបត្តិក្លឹប Arsenal ធ្លាប់បានប្រាប់កីឡាករសញ្ជាតិវែលល៍ រូបនេះ ម្តងរួចមកហើយ ដើម្បីផលប្រយោជន៍រយៈពេលយូរ ក្លឹបមិនត្រូវចំណាយលុយច្រើនពេកទេ ខណៈពេលឥឡូវនេះ ក្លឹបក៏កំពុងមានបញ្ហាវិបត្តិហិរញ្ញវត្ថុផងដែរ។
កីឡាករ Aaron Ramsey ត្រូវផុតកុងត្រាជាមួួួយួក្លឹប Arsenal នៅដំណាច់រដូវកាលនេះ។
បើយោងតាមប្រភព Daily Mail បានឱ្យដឹងថា កីឡាកររូបនេះ នឹងចាកចេញដោយគ្មានតម្លៃខ្លួននៅដំណាច់រដូវកាលនេះ។
ទាក់ទងនឹងការសម្រេចរបស់ក្លឹប Arsenal បែបនេះ កីឡាករវ័យ២៧ឆ្នាំ មិនសប្បាយចិត្តទេ ផ្ទុយទៅវិញ លោកចង់ឱ្យមានហេតុផលគ្រប់គ្រាន់ចំពោះការមិនព្រមផ្តល់កុងត្រាថ្មីនេះ”