Monday, July 7, 2025
Homeកីឡាអន្ដរជាតិមន្ត្រី និងកីឡាករ Leicester ចូលរួមគោរពវិញ្ញាណក្ខន្ធម្ចាស់ក្លឹប

មន្ត្រី និងកីឡាករ Leicester ចូលរួមគោរពវិញ្ញាណក្ខន្ធម្ចាស់ក្លឹប

កីឡាករ និងបុគ្គលិករបស់ក្លឹប Leicester បានធ្វើដំណើរមកដល់ទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធម្ចាស់ក្លឹប លោក Vichai Srivaddhanaprabha ដែលទទួលមរណភាពនៅក្នុងឧបត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីសប្តាហ៍មុន។

លោក Vichai Srivaddhanaprabha វ័យ៦០ឆ្នាំ រួមនឹងសហសេវិក៤នាក់ផ្សេងទៀត នៅពេលឧទ្ធម្ភាគចក្ររបស់លោកធ្លាក់ផ្ទុះជាអណ្តាតភ្លើង បន្ទាប់ពីហោះឡើងពីពហុកីឡដ្ឋានបានបន្តិច។

ថ្ងៃអាទិត្យ គឺជាថ្ងៃទី២ នៃពិធីបុណ្យសពរបស់លោក Vichai Srivaddhanaprabha ដែលរៀបចំរយៈពេលមួយសប្តាហ៍ នៅក្នុងវត្ត Thepsirin ដែលជាវត្តដ៏ល្បីមួយសម្រាប់ទទួលធ្វើពិធីបុណ្យមនុស្សសំខាន់ៗ។

តាមប្រភពព័ត៌មានពីក្រុមហ៊ុន King Power របស់លោក Vichai Srivaddhanaprabha បានឱ្យដឹងថា សមាជិក១៣នាក់របស់ Leicester ដោយរួមបញ្ចូលទាំងលោក Claude Puel អ្នកចាត់ការទូទៅ លោក Jon Rudkin នាយកគ្រប់គ្រងក្លឹប ខ្សែប្រយុទ្ធ Jamie Vardy និង Shinji Okazaki បានមកដល់ទីក្រុងបាងកក កាលពីល្ងាចថ្ងៃអាទិត្យ វេលាម៉ោង៦។

ក្លឹប Leicester បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់លោក Vichai Srivaddhanaprabha ដែលជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្លឹប Leicester។ ក្នុងអាណត្តិគ្រប់គ្រងរបស់លោកបានជួយឱ្យក្លឹបនេះ ឈ្នះជើងឯកបាល់ទាត់ English Premier League ជាលើកដំបូង ក្នុងរដូវកាល២០១៥-២០១៦៕

RELATED ARTICLES