Monday, July 7, 2025
Homeកីឡាអន្ដរជាតិBarcelona ចង់បានខ្សែការពារ David Luiz

Barcelona ចង់បានខ្សែការពារ David Luiz

យោងតាមប្រភពព័ត៌មាន Daily Express ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឱ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលខ្សែការពារចាស់វស្សា David Luiz ដែលកំពុងលេងឱ្យក្លឹបបាល់ទាត់ Chelsea។

កីឡាករវ័យ៣១ឆ្នាំរូបនេះ ត្រូវផុតកុងត្រាជាមួយក្លឹប Chelsea នៅដំណាច់ឆ្នាំនេះ។

ក្លឹប Chelsea នឹងធ្វើការចរចាជាមួយកីឡាករ David Luiz នៅក្នុងខែមករា មុនពេលដែលគាត់អាចដើរចេញដោយគ្មានតម្លៃខ្លួន សម្រាប់រដូវក្តៅខាងមុខនេះ។ ក្លឹប Chelsea មានគោលនយោបាយបន្តកុងត្រាតែ១ឆ្នាំប៉ុណ្ណោះ ដល់កីឡាករវ័យចំណាស់រូបនេះ។

ខ្សែការពារ David Luiz ទំនងជាមិនទទួលយកកុងត្រាថ្មីនេះទេ។ កីឡាករ David Luiz  បានវិលត្រឡប់មកលេងឱ្យក្លឹប Chelsea លើកទី២ កាលពីឆ្នាំ២០១៦ ក្រោយពេលផ្លាស់មកពីក្លឹបបាល់ទាត់បារាំង Paris SG។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន២គ្រាប់ ក្នុងការបង្ហាញវត្តមាន៥៤ប្រកួត៕

RELATED ARTICLES