Monday, July 7, 2025
Homeកីឡាអន្ដរជាតិTottenham ចង់បានខ្សែបម្រើឆ្នើមកូឡុំប៊ី

Tottenham ចង់បានខ្សែបម្រើឆ្នើមកូឡុំប៊ី

សម្រាប់រដូវកាលដោះដូរខែមករា ២០១៩ ខាងមុខនេះ ក្លឹបមាន់ខ្នាយមាស Tottenham ចាប់អារម្មណ៍ចង់បានកីឡាករខ្សែបម្រើ Wilmar Barrios ដែលកំពុងលេងឱ្យក្លឹបបាល់ទាត់អាហ្សង់ទីន Boca Juniors។

Barrios មានបំណងចាកចេញពីក្លឹប Boca Juniors នៅខែមករា២០១៩ ខាងមុខនេះ ស្របពេលដែលមានដំណឹងថា Tottenham ចង់បាន។

ក្រៅពីក្លឹប Tottenham កីឡាកររូបនេះ ក៏ត្រូវបានក្លឹបបាល់ទាត់អេស្ប៉ាញ ចង់បានផងដែរ តែទំនងជាទៅមិនរួចជាមួយក្លឹប Totteham ទេ។

កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលបានបង្ហាញសមត្ថភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី។

ប្រភពព័ត៌មានមួយ បានបង្ហើបឱ្យដឹងថា កីឡាកររូបនេះ មានតម្លៃខ្លួនជាង២០លានដុល្លារ ហើយ Real Madrid ហ៊ានឱ្យតម្លៃខ្លួនកីឡាករជម្រើសជាតិកូឡុំប៊ី រូបនេះ ជាង៣២លានដុល្លារ។

កីឡាករខ្សែបម្រើ Wilmar Barrios បានចូលមកលេងឱ្យក្លឹប Boca Juniors តាំងពីឆ្នាំ២០១៦។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៧ប្រកួត៕

RELATED ARTICLES