Monday, July 7, 2025
Homeកីឡាអន្ដរជាតិArsene Wanger ចាប់អារម្មណ៍ចង់ដឹកនាំក្លឹប Milan

Arsene Wanger ចាប់អារម្មណ៍ចង់ដឹកនាំក្លឹប Milan

តាមប្រភពព័ត៌មានពីកាសែតបារាំង ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា អតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wanger កំពុងជួបពិភាក្សាជាមួយក្លឹបបាល់ទាត់អ៊ីតាលី Milan។

ប្រភពព័ត៌មានដដែលនោះ បានឱ្យក្លឹប Milan ចង់បានលោក Arsene Wanger ជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្ន លោក Gattuso។

ប្រសិនបើការចរចាបានសម្រេច លោក Arsene Wanger នឹងទទួលបានការគ្រប់គ្រងច្រើនក្នុងការទិញដូរកីឡាករ និងធ្វើការជិតស្និទ្ធជាមួយនឹងនាយកក្លឹប ក្នុងការពង្រឹងក្លឹបនេះ។

ក្លឹប Milan ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងចាញ់ក្រុមលេខ១ សេះបង្កង់ Juventus ១០ពិន្ទុ បន្ទាប់ពីចាប់ផ្តើមបាន១១ប្រកួតដំបូង។

គ្រូបង្វឹកសញ្ជាតិបារាំង រូបនេះ អត់មានក្លឹបដឹកនាំចាប់តាំងពីប្រកាសចាកចេញពីក្លឹបកាំភ្លើងធំ Arsenal កាលពីដំណាច់រដូវកាលកន្លងទៅ។

កាលពីសប្តាហ៍ប្រភពព័ត៌មានមួយចំនួន បានផ្សាយថា ក្លឹប Real Madrid ចាប់អារម្មណ៍ចង់បានលោក Arsene Wanger ដែរ ក្រោយពេលលោកប្រកាសវិលត្រឡប់ដឹកនាំក្លឹបបាល់ទាត់ តែព័ត៌មាននោះបានស្ងប់ស្ងាត់ទៅវិញ៕

RELATED ARTICLES