កីឡាករខ្សែបម្រើ Mesut Ozil បាននិយាយថា “ខ្ញុំមិនត្រូវការស្តាប់ដំបូន្មានអ្នកក្រៅនេះទេ រាល់ពេលដែលខ្ញុំប្រកួតម្តងៗ ក៏ប៉ុន្តែខ្ញុំគោរពគ្រូបង្វឹករបស់ខ្ញុំ។ នេះបើយោងតាមប្រភពព័ត៌មានពី Goal.Com ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការលើកឡើងរបស់ Ozil បែបនេះ ក៏ដោយសារតែកន្លងមក អ្នកគាំទ្រតែងតែផ្តល់យោបល់ឱ្យលោកធ្វើនេះធ្វើនោះ រាល់ពេលប្រកួតម្តងៗ។
ខ្សែបម្រើ Ozil បាននិយាយថា “មានមនុស្សខាងក្រៅចូលចិត្តខ្ញុំ ហើយក៏មានមនុស្សមួយចំនួនមិនចូលចិត្តខ្ញុំដែរ។ នោះគឺជាសភាពពិតរបស់ជីវិត ប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលសំខាន់ គឺមនុស្សដែលនៅជុំវិញខ្លួនរបស់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមិនខ្វល់ពីមនុស្សនៅខាងក្រៅ ពីព្រោះអ្នកទាំងនោះមិនប៉ះពាល់នឹងអាជីពបាល់ទាត់របស់ខ្ញុំទេ”។
ខ្សែបម្រើចាស់វស្សា រូបនេះ បានបន្តទៀតថា “ប្រសិនបើគ្រូបង្វឹក ឬមនុស្សនៅជុំវិញខ្លួនខ្ញុំ ប្រាប់ខ្ញុំឱ្យធ្វើនេះ ឬធ្វើនោះ ខ្ញុំនឹងធ្វើតាមពួកគេភ្លាម”។
Ozil បានចូលមកលេងឱ្យក្លឹប Arsenal តាំងពីឆ្នាម២០០៣ មកម៉្លេះ ក្រោយផ្ទេរមកពីក្លឹប Real Madrid។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៣០គ្រាប់ ក្នុងការបង្ហាញវត្តមាន១៤៩ប្រកួត៕