Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិSterling បន្តកុងត្រាថ្មី៥ឆ្នាំ ជាមួយ Man City

Sterling បន្តកុងត្រាថ្មី៥ឆ្នាំ ជាមួយ Man City

តាមប្រភពព័តមាន BBC ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Sterling បានយល់ព្រមបន្តកុងត្រាថ្មី រយៈពេល៥ឆ្នាំ ជាមួយក្លឹប Man City។

ជាការពិត កីឡាករវ័យ២៣ឆ្នាំរូបនេះ នៅសល់កុងត្រាចាស់ជាមួយ Man City ១៨ខែទៀត តែក្លឹបនេះបារម្ភខ្លាចបាត់បង់។ ម៉្យាងវិញទៀត គោលការណ៍របស់ក្លឹប គឺត្រូវបន្តកុងត្រាថ្មីដល់កីឡាករឆ្នើមឱ្យបានមួយឆ្នាំ មុនផុតកុងត្រា។

ក្រោយទទូលបានកុងត្រាថ្មី Sterling បាននិយាយថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានបន្តរួមរស់ជាមួយក្លឹប Man City។ ខ្ញុំនឹងប្រឹងប្រែងជួយក្លឹបបន្តទៀតសម្រាប់រដូវក្រោយៗទៀត”។

កុងត្រាថ្មីនឹងចងជើងកីឡាកររូបនេះ រហូតដល់ឆ្នាំ២០២៣។ ជាមួយនឹងកុងត្រាថ្មីនេះ កីឡាករ Sterling នឹងទទួលបានប្រាក់ឈ្នួលកើនឡើងដល់៣០ម៉ឺនផោន ស្មើនឹងជាង៣៨ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។

Sterling បានចូលមកលេងឱ្យ Man City តាំងពីឆ្នាំ២០១៥ ក្រោយផ្ទេរមកពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួនជាង៦០លានដុល្លារ។

នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៣៧គ្រាប់ ក្នុងការបង្ហាញវត្តមាន១០៦ប្រកួត៕

RELATED ARTICLES