Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិMarseille និង ​Dortmund  ប្រជែងគ្នាចង់បាន Ben Cottrell

Marseille និង ​Dortmund  ប្រជែងគ្នាចង់បាន Ben Cottrell

តាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា  ឆ្នាំ២០១៨ បានឲ្យដឹងថា ក្លឹបបាល់ទាត់អាល្លឺម៉ង់ Dortmund និងបាលទាត់បារាំង Marseille កំពុងប្រជែងគ្នាចង់បានកីឡាករខ្សែបម្រើវ័យក្មេង Ben Cottrell របស់ក្លឹបកំាភ្លើងArsenal។

ខ្សែបម្រើវ័យ១៧ឆ្នាំ ដែលកំពុងលេងឲ្យក្លឹបយុវជនកាំភ្លើងធំ Arsenal អាយុក្រោម១៨ឆ្នាំ ​ត្រូវបានគេមើលឃើញថា មានទម្រង់លេងលេចធ្លោ ​ដែលអាចក្លាយជាតារាបាល់ទាត់ឆ្នើមនៅពេលអនាគត។

សម្រាប់ក្លឹប Dortmund គ្មានអ្វីចម្លែកនោះទេ  ដោយសារតែក្លឹបនេះតែងតែចាប់អារម្មណ៍ចង់បានកីឡាករក្មេងនៅក្នុងលីកកំពូលរបស់អង់គ្លេស។ ក្លឹបDortmund ​ធ្លាប់នាំយកកីឡាករវ័យក្មេង Jadon Sancho របស់ក្លឹប Man City មកកាន់ទឹកដីអាល្លឺម៉ង់ រួចមកហើយ។

រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មបែបណានៅឡើយទេ ពីក្លឹបArsenal  ។ ក្នុងចំណោមក្លឹបទាំងពីរ Dortmund ទំនងជាមានអាទិភាពជាងក្លឹប Marseille ៕

RELATED ARTICLES