Saturday, July 5, 2025
Homeព័ត៌មានជាតិដល់ពាក់កណ្តាលអាធ្រាត្រ ដាស់ប្រពន្ធក្រោក រួចដេកបាន១ម៉ោង ត្រដរខ្យល់

ដល់ពាក់កណ្តាលអាធ្រាត្រ ដាស់ប្រពន្ធក្រោក រួចដេកបាន១ម៉ោង ត្រដរខ្យល់

ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈបុរសម្នាក់ត្រឡប់មកពីធ្វើការវិញ ក៏ត្អូញប្រាប់ប្រពន្ធថាឈឺក្បាល រួចក៏យកថ្នាំឈឺក្បាល១គ្រាប់មកលេប រួចដេកយកទឹកកកស្អំក្បាលលង់លក់បាត់ទៅ លុះមកដល់ពាក់កណ្តាលអធ្រាត្រ ភ្ញាក់ដឹងខ្លួន ហៅប្រពន្ធឱ្យកោសខ្យល់ឱ្យ រួចក៏សម្ងំដេកបន្តទៀត ស្រាប់តែ១ម៉ោងក្រោយមក ក៏កើតអាការត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុកាណ៍នេះកើតឡើងនៅក្នុងបន្ទប់ជួលគ្មានលេខ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

សពជនរងគ្រោះមានឈ្មោះ ខែម ផែន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ មានឈ្មោះអុន ធីតា អាយុ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិស្វាយឬស្សី ឃុំបារ៉ាយ ទីរួមខេត្តតាកែវ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES