តាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា លីកបាល់ទាត់អង់គ្លេស (English Football League) បានយល់ព្រមចុះកុងត្រារយៈពេល៥ឆ្នំា ជាមួយទូរទស្សន៍កីឡា Sky Sport ជាមួយនឹងទឹកប្រាក់៥៩៥លានផោន ស្មើនឹងជាង៧៦៤លានដុល្លារ ។
កុងត្រាថ្មីនេះនឹងចាប់ផ្តើមពីរដូវកាលក្រោយ រហូតដល់ខែឧសភា ២០២៤ គឺកើនឡើង៣៥% បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ។
នៅក្នុងកុងត្រានោះ បានបញ្ជាក់ថា ទូរទស្សន៍ Sky Sport ត្រូវទទួលការផ្សព្វផ្សាយ ១៣៨ប្រកួត ក្នុង១រដូវកាល ដែលក្នុងនោះ League1 និង League2 ២០ប្រកួត ១២ប្រកួត ក្នុងលីកបាល់ទាត់អង់គ្លេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play Off និង១៥ប្រកួត ពានរង្វាន់Carabao រួមបញ្ចូលទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ។
នៅក្នុងកុងត្រានោះ ទូរទស្សន៍ Sky Sport បានឲ្យដឹងទៀតថា “២ឆ្នាំបន្ទាប់ ការផ្សាយបន្តផ្ទាល់ នឹងពង្រីកដល់១៥៨ប្រកួត”៕