ខេត្តកំពង់ធំ ៖ ក្មេងប្រុសឈ្មោះអាន យ៉ា អាយុ៤ឆ្នាំម្នាក់ ឆ្លៀតពេលឪពុកម្តាយរវល់ការងារភ្លេចខ្លួន ក៏បានដើរទៅលេងនៅមាត់ស្រះ រួចក៏ចុះងូតទឹកលេងតែម្នាក់ឯង ស្រាប់តែអកុសល រអិលជើងចូលអន្លង់ទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិត្រដែត ឃុំចើងដើង ស្រុកបារាយណ៍។ បន្ទាប់ពីជួបហេតុកាណ៍នេះហើយ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះអន្តារាគមន៍។
ក្រោយពិនិត្យ និងធ្វេ្វីកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕