យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Luka Modric របស់ក្លឹបសេ្តចស Real Madrid បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ២០១៨ ក្រោយពីយកឈ្នះកីឡាករ Messi និង Ronaldo ។
Ronaldo ដែលផ្ទេរពី Real ទៅ Juventus ឈរលេខរៀងទី២ នាំមុខ Antoine Griezmann ឈរលេខ៣ ខណៈ Kylian Mbappe ទទួលបានចំណាត់ថ្នាក់លេខ៤ ស្របពេល Messi ខ្ទាតដល់លេខ៥។

ខ្សែប្រយុទ្ធ Luka Modric ក្លាយជាកីឡាករដំបូងដែលបានបញ្ចប់កំណត់ត្រារបស់ Messi និង Ronaldo ដែលជាអ្នកគ្រប់គ្រងឈពានបាល់មាស រយៈពេល១ទសវត្សចុងក្រោយនេះ៕