យោងទៅតាមគេហទំព័រកីឡារ BBC Sport ដែលបានចេញផ្សាយនៅមុនបន្តឹច បានឲ្យដឹងថា លោកJose Morinho ត្រូវបានប្រធានក្លឹប Manu បណ្តេញចេញហើយ។
ការបណ្តេញលោក Morinho ចេញពីដំណែងគ្រូបង្វឹកនេះ បន្ទាប់ពីក្លឹបManu បានបរាជ័យយ៉ាងអាម៉ាស់ក្នុងទឹកដី Anfield របស់ Liverpool ៣ទល់នឹង១ កាលពីរាត្រីថ្ងៃសៅរ៍។
នៅក្នុងសេចក្តីរបស់ក្លឹប manu បានឲ្យដឹងថា ក្លឹបបានសម្តែងការអរគុណជាខ្លាំង អំឡុងពេលនៃការដឹកនាំនៅManu ហើលក្លឹបបានជូនពរឲ្យលោកសម្រេចជោគជ័យនៅពេលអនាគត។
គួរបញ្ជាក់ថា លោក Jose Morinho បានចូលដឹកនាំក្លឹប Manu រយៈពេល២ឆ្នាំកន្លះ៕ (Photo : BBC Sport)