យោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា ប៉ូលិសគ្មានគម្រោងបន្ថែមកម្លាំងការពារសន្តិសុខ មុនជំបួបប្រកួតដ៏ធំរវាងក្លឹបមេឃខៀវ Man City និងហង្សក្រហម Liverpool បើទោះជាមានព័ត៌មានចរចាមអារ៉ាមថា នឹងមានអំពើវាយប្រហារភេវរកម្មក្នុងអំឡុងពេលប្រកួតក៏ដោយ។

ទីក្រុង Manchester City មានការវាយប្រហារដែលជាប់ព័ន្ធនឹងអំពើភេវរកម្ម មុនថ្ងៃចូលឆ្នាំថ្មី ក៏ប៉ុន្តែសម្រាប់ការប្រកួតនៅរាត្រីថ្ងៃនេះ គ្មានការព្រួយបារម្ភពីការវាយប្រហារទៀតទេ។

គេនៅចាំបានថា កាលពីឆ្នាំមុន ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ដែលបង្កប់គ្រាប់បែកនៅជិតពហុកីឡដ្ឋានរបស់ក្លឹប Man City។

ប៉ូលិសនៅទីក្រុង Manchester City បានអះអាងថា ប្រសិនបើមានហេតុការណ៍កើតឡើង នៅក្នុងពហុកីឡដ្ឋាន Etihad Stadium កងកម្លាំងនឹងទៅដល់ទីនោះភ្លាមៗ៕