យោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា កីឡាករខ្សែបម្រើស Cesc Fabregas នឹងបញ្ចប់សំណុំបែបបទផ្ទេរចេញពី Chelsea ទៅលេងឱ្យក្លឹបបាល់ទាត់បារាំង Monaco នៅក្នុងសប្តាហ៍នេះ។
ក្រោមការដឹកនាំរបស់លោក Maurizto Sarri កីឡាកររូបនេះ ស្ទើរតែគ្មានកៅអីមួយ លេងនៅក្នុងពហុកីឡដ្ឋាន Stamford Bridge។

កីឡីការវ័យ៣១ឆ្នាំ មិនសូវជាប់ជម្រើស១១នាក់ដំបូងទេ ដោយស្ថិតនៅពីក្រោយកីឡាករ N’Golo Kante, Matio Kovacic និង Jorginho។ ដោយសារតែបញ្ហាទាំងនេះហើយ លោកសម្រេចចាកចេញពីទឹកដីអង់គ្លេស ទៅផ្ញើវាសនានៅទឹកដីបារាំង ក្លឹបបាល់ទាត់ Monaco វិញ។
ការសម្រេចចិត្តទៅលេងឱ្យក្លឹប Monaco របស់កីឡាករខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវជួបជាមួយគ្រូបង្វឹក Thierry Henry ដែលជាមិត្តរួមក្រុម កាលនៅលេងជាមួយក្លឹArsenal។ Thierry Henry បានចូលមកដឹកនាំក្លឹប Monaco កាលពីខែតុលា ឆ្នាំ២០១៨ ជាមួយនឹងកុងត្រា រយៈពេល៣ឆ្នាំ។

កីឡាករ Cesc Fabregas មិនទាន់បានបង្ហាញវត្តមានមួយប្រកួតនៅឡើយទេ នៅក្នុងក្របខណ្ឌប្រឺមីញេលីក ខណៈការប្រកួតបានឆ្ពោះដល់ពាក់កណ្តាលផ្លូវ។
កីឡាកររូបនេះ បានឱ្យដឹងទៀតថា “ខ្ញុំដឹងពីតួនាទីរបស់ខ្ញុំ ប៉ុន្តែជាសំណាងអាក្រក់ វាមិនដូចអ្វីដែលខ្ញុំចង់បានទេ ដែលមានន័យថា គ្រូបង្វឹកនៅតែមើលរំលងខ្ញុំ។ ខ្ញុំនៅតែរក្សាទម្រង់លេងបានល្អដូចធម្មតា ប៉ុន្តែគ្រូបង្វឹកឱ្យខ្ញុំលេងតែខាប់ និងយូរ៉ូប៉ាលីក”៕